ថៃ៖ ថ្មីៗនេះមានតារាសម្តែងស្រីពីរនាក់ដែលបានបញ្ចប់កិច្ចកុងត្រាជាមួយទូរទស្សន៍លេខ៧ថៃ គឺកញ្ញា Kwan Usamanee និងកញ្ញា PookLook Fonthip ដែលពួកគេនឹងក្លាយខ្លួនជាតារាសម្តែងឯករាជ្យ។

ជាក់ស្តែងកញ្ញា Kwan Usamanee បានធ្វើការLiveវីដេអូនៅក្នុងប្រព័ន្ធ Youtube ជាលើកដំបូងបន្ទាប់ពីមានការលេចលឺដំណឹងថានាងចប់កុងត្រាជាមួយប៉ុស្តិ៍។ ស្របពេលជាមួយគ្នានេះដែរ មានអ្នកគាំទ្រជាច្រើនបានសួរនាងទាក់ទងនឹងរឿងនេះ ហើយ Kwan ក៏បានតបថា៖

«ថ្ងៃណាមួយខ្ញុំនឹងត្រលប់ទៅប៉ុស្តិ៍លេខ៧វិញ ខ្ញុំមិនបានទៅណាទេ គ្រាន់តែពេលនេះខ្ញុំចង់មានពេលសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់កន្លែងធ្វើការ និងដើម្បីស្វែងរកបទពិសោធន៍ថ្មីៗតែប៉ុណ្ណោះ ហើយខ្ញុំក៏ចង់ផ្តល់ឱកាសឲ្យប្អូនៗនៅក្នុងប៉ុស្តិ៍គ្រប់គ្នាមានឱកាសបញ្ចេញសមត្ថភាព។ ចំនែកឯរឿងសម្តែងវិញ សុំទុកមួយដុំសិន គិតមិនទាន់ចេញទេ សុំសម្រាកសិន ព្រោះឆ្នាំមុនហត់ណាស់»។ ទាំងនេះគឺជាការឆ្លើយតបរបស់កញ្ញា Kwan៕

បើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?  

Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]