អេស្ប៉ាញ៖ គ្រូបង្វឹកក្លិប Barcelona លោក Ernesto Valverde បាននិយាយថាអនាគតរបស់លោកជាមួយក្លិបបាល់ទាត់ Barcelona នៅតែមានឱកាសសម្រាប់បន្តដដែល ប៉ុន្តែត្រូវរង់ចាំមើលសិនថាលោកអាចពាំនាំពានរង្វាន់ណាមួយជូនក្លិបឬអត់នៅចុងបញ្ចប់រដូវកាលនេះ ។

លោក Ernesto Valverde

កាលពីរដូវកាលមុន លោក Valverde ដឹកនាំ Barcelona សម្រេចបានពានចំនួន ២ គឺ La Liga និង Copa Del Rey ។ ដោយឡែក ងាកមកកាន់ការដឹកនាំរបស់លោកនៅរដូវកាលនេះវិញ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះកំពុងមានឱកាសប្រជែងពានរង្វាន់ធំៗទាំងបីនៅឡើយ ដោយបច្ចុប្បន្ន Barcelona កំពុងស្ថិតនៅកំពូលតារាង La Liga នៅសប្តាហ៍ទី ១៧ ហើយក៏បានឈានមកដល់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Copa Del Rey ដោយត្រៀមប៉ះក្រុម Levante និងមានភារកិច្ចប្រជែងយកពានរង្វាន់កម្រិតទ្វីបដ៏ធំមួយទៀត ដោយនឹងត្រូវប៉ះក្រុម Olympique Lyonnais នៅវគ្គ ១៦ក្រុមចុងក្រោយនៃ UEFA Champions League ផងដែរ ។

លោក Ernesto Valverde
កីឡាករក្រុម Barcelona

ទោះបីជាមានភាពជោគជ័យបែបនេះក្ដី លោក Valverde នៅមិនទាន់មានភាពប្រាកដប្រជាអំពីអនាគតរបស់លោកជាមួយក្លិបនៅឡើយ។ បើតាមបទសម្ភាសន៍របស់លោកជាមួយទូរទស្សន៍ផ្លូវការរបស់ Barcelona “Barca’s Official TV” លោក Valverde បាននិយាយបែបនេះថា “ ខ្ញុំមានកិច្ចសន្យាជាមួយក្លិបរយៈពេល ២ឆ្នាំ ដែលវានឹងបញ្ចប់នៅខែមិថុនាខាងមុខនេះ ហើយរួមជាមួយជម្រើសក្នុងការបន្តវាទៅដល់ឆ្នាំទី៣ជាមួយក្លិប។ យើងនឹងពន្យារពេលសម្រេចចិត្តលើកិច្ចសន្យាថ្មី ដែលវានឹងសម្រេចជាមួយសមិទ្ធផលដែលក្លិបធ្វើបាន ហើយយើងទាំងអស់គ្នានឹងបានដឹងថា លោកនៅបន្តជាមួយ Barcelona ឬក៏ចាកចេញ”

លោក Ernesto Valverde បានបន្ថែមអោយដឹងទៀតថា “ទោះជាពួកយើងមិនទាន់មកដល់ពាក់កណ្ដាលផ្លូវនៃរដូវកាលនេះក៏ពិតមែន  បើសិនអ្វីគ្រប់យ៉ាងបន្តមានភាពល្អប្រសើរដូចបច្ចុប្បន្ន លោកសប្បាយរីករាយនឹងនៅទីនេះជាមួយ Barcelona”

កីឡាករក្រុម Barcelona

យើងទាំងអស់គ្នានឹងរង់ចាំមើលបន្តទៀតថា តើអនាគតរបស់បុរសអេស្ប៉ាញវ័យ ៥៤ឆ្នាំរូបនេះ នឹងទៅជាយ៉ាងណានៅរដូវកាលក្រោយជាមួយ FC Barcelona? នៅបន្ត ឬចាកចេញ !?

កីឡាករក្រុម Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]