ភ្នំពេញ៖ តារាសម្តែង និងពិធីករដ៏មានប្រជាប្រិយភាពលោក ញ៉ែម សុគន្ធ បានសម្រេចចិត្តចូលរោងការ ជាមួយនឹងភរិយាដ៏គួរឲ្យស្រលាញ់ កាលពី១ខែមុននេះ ដែលបានធ្វើឡើងយ៉ាងអធិកអធម មានសិល្បៈករ និងភ្ញៀវជាច្រើនបាននាំគ្នាចូលរួមអបអរដល់លោក និងភរិយា។

បន្ទាប់ពីចាប់ដៃគ្នាជាប្តីប្រពន្ធរួច ឃើញថាតារាប្រុសរូបនេះ និងភរិយាក៏តែងតែបង្ហាញភាពផ្អែមល្ហែមទៅកាន់គ្នា យ៉ាងគួរឲ្យសរសើរ ក៏ប៉ុន្តែអ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ តារាប្រុសរូបនេះ បានបង្ហើបពីរឿងដ៏សប្បាយចិត្តនៅក្នុងគ្រួសារ ប្រាប់ទៅកាន់មហាជន។

ដែលពេលនេះលោកទទួលបានចំណងដៃពិសេស គឺភរិយាបានពរពោះកូនក្នុងផ្ទៃ ដែលជាតំណក់ឈាមរួមគ្នា ក្រោយចាប់ដៃគ្នារៀបការ១ខែមកនេះ ចំណែកឯដំណឹងរំភើបនេះ បើយោងតាមការរៀបរាប់របស់លោកនៅក្នុង បណ្តាញសង្គម ខណៈពេលដែលទិញទឹកដោះគោប៉ូវកម្លាំងភរិយា និងកូនក្នុងផ្ទៃ។

ក្រោយពីបានដឹងបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសលោក ហើយពួកគេក៏បានចូលរួមអបអរសារទរ នៅពេលដែលតារាប្រុសរូបនេះ ក្លាយទៅជាឪពុកគេចាប់ពីពេលនេះហើយ៕

ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ញ៉ែម សុគន្ធ និងភរិយា
ភរិយាញ៉ែម សុគន្ធ
សាររបស់ញ៉ែម សុគន្ធ ពេលទទួលសមាជិកថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញ៉ែម សុគន្ធ