អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហមលោក Solskjaer បានបញ្ជាក់ថា Manchester United កំពុងមានគម្រោងក្នុងការនាំយកកីឡាករថ្មីមកកាន់ក្លិបនៅរដូវកាលទីផ្សារដោះដូរកីឡាករខាងមុខនេះ។  លោកបានបញ្ជាក់ដូចនេះក្នុងសន្និសីទកាសែតមួយពេលដែលអ្នកសារព័ត៌មានសាកសួរអំពីគម្រោងនាំចូលកីឡាករនៃក្លិបយក្សមួយនេះ។

លោក Ole Gunnar Solskjaer

"ប្រាកដណាស់ថាក្លិបមានផែនការនាំចូលកីឡាករថ្មី,  វាមិនមែនជាគម្រោងទើបកើតឡើងថ្មីៗទេ, ខ្ញុំជឿថាក្លិបបានគិតគូរចាប់តាំងពីរដូវក្តៅ ឬតាំងពីឆ្នាំមុនមកម្ល៉េះ" លោក Solskjaer បានបញ្ជាក់បែបនេះ។

គ្រូបង្វឹករូបនេះថែមទាំងបានបង្ហើបថា គាត់មានគម្រោងជួបផ្ទាល់ជាមួយលោក Ed Woodward ដើម្បីចរចាអំពីការចង់បានកីឡាករថ្មី ដើម្បីឱ្យមានភាពងាយស្រួលដល់ការកំណត់គោលដៅដូចគ្នាផងដែរ។

លោក Ed Woodward

នេះជាព័ត៌មានដ៏គួរឱ្យរំភើបមួយសម្រាប់អ្នកគាំទ្ររបស់ "បិសាចក្រហម"  ដែលតែងតែមានបំណងចង់ឱ្យក្លិបនាំចូលកីឡាករថ្មីដើម្បីប្រជែងពានរង្វាន់ផ្សេងៗ។ ខ្មែរឡូតក៏នឹងរង់ចាំអ៊ុតមើលផងដែរ ថាតើកីឡាករម្នាក់ណាដែលជាគោលដៅដំបូងរបស់ Manchester United នាទីផ្សារដោះដូរកីឡាករនៅខែមករានេះ?

កីឡាករក្រុម Man Utd
កីឡាករក្រុម Man Utd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]