ខេត្ត​តាកែវ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេង​ស្រី​ម្នាក់​ត្រូវ​​រថយន្តរ៉ឺយែថយក៏​​កិនពីលើ ​បណ្តាលឱ្យ​​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ខណៈ​​​នាង​រត់​លេង​នៅ​​ខាង​ក្រោយ​រថយន្ត ​កើតឡើង​នៅ​ភូមិ​ថ្មី សង្កាត់​រការ​ក្រៅ ក្រុង​​ដូន​កែវ ខេត្តតាកែវ វេលា​ម៉ោង​១១​និង​៣០​នាទីយប់ ថ្ងៃ​ទី​០៥​ មករា​ ឆ្នាំ២០១៩​។

សេចក្តីរាយការណ៍បន្តថា រថយន្ត​បង្ក​ម៉ាកសាំ​យ៉ុ​ង ពណ៌​ស្លែ អ្នកបើក​បាន​រត់គេច​ខ្លួន​បាត់​ ក្រោយកើតហេតុ ។​ រីឯ​​ក្មេង​ស្រី​រង​គ្រោះ​​ឈ្មោះ វ​ន្ឍ​នៈ មួយ​គង​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​ឪពុក មានឈ្មោះ វឌ្ឍនៈ អាយុ​៣០​ឆ្នាំ ជាអ្នក​​ទិញ​-លក់​មាន់ ​និង​ម្តាយ​​ឈ្មោះ មួយ គា អាយុ​២៧​ឆ្នាំ​ ។

​ប្រភពបន្តថា ដំបូង​រថយន្ត​បាន​បើក​ចូល​ដី​ឡូ​ត៍ដើម្បី​យក​ឥ​វ៉ា​ន់​ ។ បន្ទាប់​ពីលើ​កឥ​វ៉ា​ន់​ដាក់​លើ​រថយន្ត​រួច ក៏​រ៉ឺ​យ៉ែ​ថយក្រោយ ស្រាប់តែ​​ក្មេងរងគ្រោះ​បាន​​រត់​ចេញពីខាង​ក្នុងផ្ទះ ​ហើយ​​​ដួល​ចូល​កង់​រថយន្ត​​​ខាងក្រោយ​តែម្តង ​។ សាក​សព​ក្មេង​ស្រី​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]