ខេត្ត​ព្រះ​សីហ​នុ ៖ វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៩ មាន​ករណី​ធ្វេសប្រហែស​បណ្តាល​អោយ​ស្លាប់​មនុស្ស​ចំនួន​០១​នាក់​នៅ​ចំណុច​ភូមិ​គគីរ ឃុំ​បឹ​ត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ឈ្មោះ ដុក សុខ​ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ព្រូ​គ្រឿងចក្រ មាន​ទីលំនៅ សង្កាត់​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​ឈរ​លើ​ច្រ​វ៉ា​ក់​គ្រឿងចក្ររុញដី​រួច​ក៏​រអិល​ជើង​ធ្លាក់​មក​ក្រោម ស្រប​ពេល​ដែលគ្រឿងចក្ររុញដី​ថយក្រោយ​ក៏​កិន​បណ្តាល​អោយ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​តែ​ម្តង ។ អ្នកបើកបរ​អេ​ស្ការ​វ៉ា​ទ័​រ​ឈ្មោះ ជា វៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ដូច​គ្នា ត្រូវជា​ពូ​បង្កើត​របស់​ជន​រង​គ្រោះ ។

ប​ច្ចប្ប​ន្ន​សព​តម្កល់​កន្លែង​កើតហេតុ​រង​ចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​អ្នកបើកបរ​ត្រូវ​បាន​ខាង សមត្ថកិច្ច​ធ្វើការ​សាកសួរ​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]