ហ្វីលីពីន៖ ជាធម្មតានៅពេលយើងជិះយន្តហោះទៅណាមកណា មិនថាប្រភេទកៅអីធម្មតា ឬកៅអី Business Class (VIP) យើងកម្រនឹងជិះតែម្នាក់ឯងណាស់ តែនារីម្នាក់នេះបែរជាជួបប្រទះនូវរឿងដ៏កម្រមួយ ដែលនាងទិញសំបុត្រយន្តហោះធម្មតាសោះ បែរជាជិះតែម្នាក់ឯងដូចជាព្រះនាងអីចឹង។

អ្នកនាង Louisa Erispe បានទិញសំបុត្រយន្តហោះធម្មតា ពីក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines (PAL) ដែលជើងហោះហើររបស់អ្នកនាង ត្រូវចេញដំណើរពីទីក្រុង Davao ទៅទីក្រុង Manila មុនថ្ងៃបុណ្យណូអែល។

អ្វីដែលធ្វើឱ្យនាងមានការភ្ញាក់ផ្អើលបំផុតនោះ គឺគ្មានភ្ញៀវដទៃនៅលើយន្តហោះសោះ មានតែនាងម្នាក់គត់ដែលជាភ្ញៀវនៅលើយន្តហោះ។

អ្នកនាង Louisa ទទួលបានការណែនាំសុវត្ថិភាពពីនារីអូតេតែម្នាក់ឯង និងញុំាអាហារ និងភេសជ្ជៈនានាតែម្នាក់ឯង ប្រៀបដូចជានាងម៉ៅយន្តហោះនេះទាំងមូលអីចឹង។

អ្នកនាងបានបង្ហោះរឿងនេះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយរៀបរាប់ថា៖

«ខ្ញុំពិតជាមិនដឹងថាគួរនិយាយអ្វី ឬគិតអ្វីមែន តែយប់នេះខ្ញុំហោះហើរតែម្នាក់ឯងគត់។ គ្មានអ្នកដំណើរផ្សេងទេ មានតែខ្ញុំម្នាក់ឯង។ ខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាចមែន សូមព្រះជាម្ចាស់តាមជួយថែរក្សាខ្ញុំផង»

យ៉ាងណាមិញ ក្រោយមកនាងក៏រីករាយជាមួយនឹងបទពិសោធន៍ដ៏កម្រនេះ។

នាងបានបន្តនិយាយទៀតថា៖ «ការហោះហើរនេះពិតជាល្អ និងមានសុវត្ថិភាពមែន ហើយខ្ញុំក៏បានផ្លាស់ប្តូរកៅអីតាមចិត្តរបស់ខ្ញុំផងដែរ»

បន្ថែមពីនេះទៀត កញ្ញាដ៏ស្រស់ស្អាតនេះក៏ឆ្លៀតឱកាសនេះ ថតរូបជាមួយនឹងបុគ្គលិកអាកាសចរណ៍ផងដែរ។

មានអ្នកលេងហ្វេសប៊ុកជាច្រើនរូបបានបញ្ចេញមតិ (Comment) ថា៖

«វាហាក់ដូចជា នាងម៉ៅមួយយន្តហោះអីចឹង»

«ពិតជាបទពិសោធន៍ដ៏កម្រជួបពិតមែន»

«ខ្ញុំក៏ចង់ហោះហើរតែម្នាក់ឯងដែរ»

«ថ្ងៃណាមួយ ខ្ញុំនឹងហោះហើរតែម្នាក់ឯងដែរ»

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កញ្ញា Louisa Erispe
សំបុត្រយន្តហោះរបស់កញ្ញា Louisa Erispe
កញ្ញា Louisa Erispe
កញ្ញា Louisa Erispe និងបុគ្គលិកអាកាសចរណ៍
កញ្ញា Louisa Erispe
កញ្ញា Louisa Erispe
កញ្ញា Louisa Erispe
កញ្ញា Louisa Erispe
កញ្ញា Louisa Erispe
កញ្ញា Louisa Erispe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]