ចិន៖ កាលពីក្មេង អ្នករាល់គ្នាប្រាកដជាធ្លាប់ត្រូវគ្រូពេទ្យចាក់ម្ជុល និងបូមឈាមជាក់ជាមិនខាន។ យើងប្រាកដជាធ្លាប់ឆ្លងកាត់នូវអារម្មណ៍មួយនេះ ដឹងថាឈឺប៉ុណ្ណា និងអ្នកខ្លះទៀតយំស្រែកហៅម៉ាក់ជួយក៏មានដែរ។

តួយ៉ាង ដូចជាកុមារានេះអីចឹង ត្រូវអ្នកគ្រូពេទ្យចាក់ម្ជុលបូមឈាមដើម្បីយកទៅបរិច្ចាគ កំពុងតែល្បីកក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែទឹកមុខក្រមិចក្រមើម បូករួមជាមួយនឹងពាក្យសម្តីរបស់គេ ទើបធ្វើឱ្យកុមារានេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង។ 

តាមរយៈវីដេអូខាងក្រោមបានបង្ហាញថា ខណៈពេលដែលអ្នកគ្រូពេទ្យកំពុងរៀបចំបូមឈាមឱ្យរូបគេ គេពិតជាភ័យខ្លាចជាខ្លាំង តែគេនៅតែរក្សាទឹកមុខបានយ៉ាងល្អ ហើយគេក៏និយាយថា៖

«ខ្ញុំជាបុរសពិត ខ្ញុំត្រូវតែក្លាហាន! ខ្ញុំជាសិស្សពូកែគណិតវិទ្យា ខ្ញុំដឹងថាខ្ញុំអាចមានភាពក្លាហាន។ គ្រូខ្ញុំថែមទាំងឱ្យស្ទីកគ័រ Ultraman ទុកជារង្វាន់ឱ្យខ្ញុំថែមទៀត។ បន្ទាប់មកគេក៏ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន រួចក៏និយាយថា តើអ្នកគ្រូពេទ្យអាចចាក់ឱ្យលឿនត្រឹមតែ ៣វិនាទីបានទេ?»

អ្នកគ្រូពេទ្យក៏និយាយថា៖ «ពិតណាស់ រាប់ដល់ ៣ ទៅ រួចហើយ» ។ 

នៅចុងបញ្ចប់ អ្នកគ្រូពេទ្យក៏ចាក់ម្ជុលចូលទៅ បន្ទាប់មកគេក៏និយាយថា៖ «មិនសូវជាឈឺប៉ុន្មានទេ» ។ 

វីដេអូរបស់គេត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានអ្នកទស្សនាជាង ២ លានដង ត្រឹមតែរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ។ អ្នកខ្លះបញ្ចេញមតិ (Comment) ថា គេពិតជាក្លាហានមែន។ អ្នកខ្លះទៀតក៏និយាយថា ក្មេងនេះពិតជាក្លាហានមែន គេបើកភ្នែកគ្រប់ពេល នៅពេលអ្នកគ្រូពេទ្យចាក់ម្ជុលចូលទៅ បើកាលពីខ្ញុំនៅក្មេងវិញ មិនហ៊ានសូម្បីតែមើលផង៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សកម្មភាពក្មេងក្លាហានរូបនេះ
សកម្មភាពក្មេងក្លាហានរូបនេះ
សកម្មភាពក្មេងក្លាហានរូបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]