(ភ្នំពេញ)៖ ជានិច្ចកាលទស្សនិកជន ធ្លាប់តែឃើញ នាយចយ លេងកំប្លែង បង្ករសំណើចក្អាកក្អាយដល់ទស្សនិកជន ឱ្យសប្បាយរីករាយ នឹងទេពកោសល្យរបស់លោក។ យ៉ាងណាមិញ ផ្តើមឆ្នាំថ្មី នាយចយ បានធ្វើទស្សនិកជនចាប់អារម្មណ៍គ្រប់គ្នា ជាមួយនឹងរសជាតិថ្មីប្លែកអារម្មណ៍ ដោយលោកបានបង្វែទៅបកស្រាយចម្រៀងមួយបទយ៉ាងពីរោះ និងបែបកំប្លុកកំប្លែង ក្រោមចំណងជើងថា «ប្រពន្ធឈប់ឱ្យដើរ»។

ការចែករំលែកពេញបណ្តាញសង្គម និងនឹកស្មានថា តារាកំប្លែង ដែលមានភរិយាស្រស់សោភារូបនេះ មានទេពកោសល្យ ចម្រៀងយ៉ាងមានទឹកដមពីរោះរណ្តំ ចេះបន់បែនសំឡេង រួមផ្សំជាមួយនឹងកាយវិការសម្តែងក្នុង MV យ៉ាងទាក់ទាញ ល្អស្តាប់ហើយ ល្អមើលថែមទៀត។ អ្វីដែលពិសេស មិនគ្រាន់តែចាប់អារម្មណ៍នឹងទឹកដមសំនៀង ការសម្តែងក្រមិចក្រមើមនោះទេ បើងាកទៅអត្ថន័យ នៃបទចម្រៀងវិញ គឺពិតជាត្រូវនឹងសាច់រឿង ក្នុងសង្គមតែម្តង ជាពិសេសចាក់ដោតខ្លាំង ដល់បុរសៗ ដែលត្រូវបានភរិយា ហាមមិនឱ្យដើរផឹកស៊ីនៅខាងក្រៅផ្ទះ។

យ៉ាងណាមិញ ចង់ដឹងថាចម្រៀងដែលបកស្រាយដោយ នាយចយ ពីរោះកម្រិតណានោះ សូមរីករាយសណ្ដាប់ដូចតទៅ៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចយ