រាជធានីភ្នំពេញ ៖ ពិធីការិនីដ៏ឆ្នើមអ្នកនាងយុគ​ ចិន្តា ​បាន​ទទូច​សុំឱ្យ​មហាជនត្រូវទុកករណី​ថៅកែស្រី​​ហាង​«ឌែម៉ូគ្លីនិក»ជូនទៅឱ្យ​​សមត្ថកិច្ចជា​អ្នក​​ដោះស្រាយទៅ យើង​មិនត្រូវ​ជេរ​ឬ​និយាយអ្វី​​បន្ថែមទៀត​​នោះទេ​។

គួរបញ្ជាក់​ផងដែរ អ្នកស្រីហូ​វ ដា​ណេ ជា​ថៅកែមជ្ឈ​មណ្ឌ​ល​​កែ​សម្ផស្ស​ «ឌែ​ម៉ូ​គ្លី​​និក» និង​ស្ត្រី​ឈ្មោះ ពៅ សុ​ី​​ណាត ជា​អ្នកគ្រូ​ពេទ្យ​ជំនាញ​ខាង​ដេរ​ប្រដាប់​ភេទ​ កាលពី​រសៀល​ថ្ងៃ​ទី០៤ មករា ត្រូវបាន​តំណាង​អយ្យ​ការ​​​សម្រេច​ធ្វើការ​ចោទប្រកាន់ជា​​​ផ្លូវ​ការហើយ​ និង​​​បាន​កំពុង​​រៀប​​ចាត់​បញ្ជូន​ទៅ​​ចៅក្រម​សើ​ុ​ប​សួរ​ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ។

​គ្រប់គ្នាបានដឹង​ថា អ្នក​នាងយុគ ចិន្តា និងអ្នកស្រីហូវ ដេណេ ​គឺជាមិត្ត​ជិតដិត​នឹងគ្នា ពេល​​​​ទៅ​ណា​មក​ណា​ គេបាន​ឃើញ​​ឧស្សាហ៍ទៅ​​​ជុំគ្នាណាស់​ ។ ហើយ​ចំពោះ​ករណីរឿងរ៉ាវ​ខ្មៅងងិតមកលើមិត្ត​​ ក៏​បានធ្វើឱ្យ​អ្នក​នាង​យុគ ​ចិន្តា ​ពិបាក​ចិត្ត ហើយតាំងពីកើត​រឿងរ៉ាវ​មក ​អ្នកនាងបាន​តាមដានរហូតផងដែរ​ ​។

នៅ​លើអាក់​ខោន​ហ្វេស​បុកផ្ទាល់​​របស់​​អ្នកនាងយុគ ចិន្តា គាត់​បានសរសេរថា ​៖​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា