បាត់ដំបង៖ អាចនិយាយបានថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពកូនប្រុសទាំង៣ របស់កំពូលតារាចម្រៀងប្រុស ក្នុងផលិតកម្មរស្មីហង្សមាស និងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ កាន់តែមានសន្ទុះគាំទ្រខ្លាំង ពីសំណាក់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ន មិនថានៅលើឆាកតន្រ្តី ឬនៅខាងក្រៅនោះទេ។ 

ពោលគឺ គេតែងសង្កេតឃើញថា តារាចម្រៀងវ័យក្មេងទាំង៣នាក់បងប្អូននេះ ទោះទៅដល់ទីណា តែងមានបណ្ដាហ្វេន ឬអ្នកគាំទ្រជាច្រើន តាមស្អិតដូចតុកកែ និងសុំថតរូបជាមួយជាដើម។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បើតាមការបង្ហោះវីដេអូឃ្លីប នៅលើគណនីហ្វេសប៊ុក ផ្លូវការ របស់តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីវណ្ណ បានបង្ហាញឲ្យឃើញថា បងប្អូនទាំង៣របស់លោក គឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេស មានបណ្ដាហ្វេនៗជាច្រើន បានចូលរួមនិងលើកកម្លាំងចិត្តដល់ពួកលោក លើសពីការរំពឹងទុក ក្នុងការចេញទៅសម្ដែងលើទឹកដីក្នុងខេត្តបាត់ដំបង ដោយមានការសុំថតរូបជាហូរហែ។ 

ជាពិសេស អ្វីដែលធ្វើឲ្យពួកលោកចងចាំ មិនអាចបំភ្លេចបាននោះ គឺសេចក្ដីស្រលាញ់ពីអ្នកគាំទ្រ មានចំពោះពួកលោកនោះតែម្តង ដែលសឹងតែមិនអាចកាត់ថ្លៃបាន ព្រោះតែមានអ្នកគាំទ្រមួយចំនួន រំភើបខ្លាំងពេកពេលបានជួបពួកលោក រហូតដល់ថ្នាក់អួលដើម.ក សម្រក់ទឹកភ្នែកក៏មាន៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

កូន ព្រាប សុវត្ថិ ទាំងបី
កូន ព្រាប សុវត្ថិ ទាំងបី
កូន ព្រាប សុវត្ថិ ទាំងបី
កូន ព្រាប សុវត្ថិ ទាំងបី
កូន ព្រាប សុវត្ថិ ទាំងបី
កូន ព្រាប សុវត្ថិ ទាំងបី
កូន ព្រាប សុវត្ថិ ទាំងបី
កូន ព្រាប សុវត្ថិ ទាំងបី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ