ក្រុមហ៊ុនរថយន្ដ Audi រចនានូវម៉ូតឡានសេរីថ្មី ដែលពុំធ្លាប់មានពីមុនមក ដោយប្រើនូវបច្ចេកវិទ្យាភ្លើងបំភ្លឺ ដែលធ្វើឲ្យផ្នែកខាងក្រោយនៃរថយន្ដ មានលក្ខណៈប្លែកពីរថយន្ដដ៏ទៃៗ។

ស្តុបរថយន្ដមួយនេះ គឺផ្គុំឡើងដោយអំពូលភ្លើងក្រហមតូចៗ ហៅថា OLED រាប់ពាន់គ្រាប់ ដែលគ្រប់ដណ្ដប់ផ្នែកខាងក្រោយទាំងមូល ហើយធ្វើចលនាផ្លាស់ប្ដូរទៅតាម ការចល័តនៃរថយន្ដ។ ស្តុបខាងក្រោយគឺធ្វើឡើង សំរាប់បង្ហាញអ្នកបើកបរដទៃ ដឹងពីយើងកំពុងធ្វើអ្វី ដូចជាជាន់ហ្វ្រាំង ថយក្រោយ បត់ឆ្វេង បត់ស្ដាំ។ អ្នកផលិតរថយន្ដនេះ បានប្រាប់ដល់អ្នកសារព័ត៌មានថា បច្ចេកវិទ្យាដ៏ថ្មីមួយនេះគឺវាអស្ចារ្យណាស់ នៅពេលដែលអ្នកបើកបរ បង្វិលកង់ទៅឆេ្វង ឬ ស្ដាំ ភ្លើងពណ៌ក្រហមនឹងរត់ទៅតាម ទិសដៅដែលរថយន្ដប្ដូរ ហើយនៅពេលដែលរថយន្ដបន្ថែមល្បឿន ចំនួនគ្រាប់អំពូលភ្លើងក៏ចាប់ផ្ដើម កើនឡើងនិងល្បឿនរបស់វា រត់ក៏កាន់តែលឿនដែរ។ ចំពោះការជាន់ហ្វ្រាំងវិញ គ្រាប់អំពូលភ្លើងទាំងនោះបានបន្ថយល្បឿន ហើយរិលត្រលប់ទៅផ្នែកខាងលើនៃ គូទរថយន្ដ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះការច្នៃប្រឌិត របស់ក្រុមហ៊ុនរថយន្ដ Audi នេះ? សូមទស្សនានូវវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]