ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាប្រារព្ធពិធីខួបទី ៤០ នៃទិវាជ័យជម្នះ ៧មករា ស្ថានីយទូរទស្សន៍ ភី អិន អិន ក៏បានផលិតខ្សែភាពយន្តភាគខ្មែរមួយរឿង គឺរឿង «និស្ស័យបងប្អូន» ដោយបានបង្ហាញពីអនុស្សាវរីយ៍ជូរចត់នៃការបាត់បង់ និងបែកបាក់ក្រុមគ្រួសារក្នុងសម័យបបរប្រល័យពូជសាសន៍ខ្មែរក្រហម ហើយក៏និយាយអំពីការតស៊ូរបស់បងប្អូនពីរនាក់ ដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងរបបប៉ុលពត។

រឿង «និស្ស័យបងប្អូន»

រឿង «និស្ស័យបងប្អូន» ស្ថានីយទូរទស្សន៍ ភី អិន អិន បានប្រគល់សិទ្ធិទៅឱ្យផលិតកម្ម ខ្មែរមេគង្គ ផលិតជា ៣១ ភាគ និងមានតារាសម្តែងចូលរួមទាំងចាស់ និងថ្មីជាច្រើននាក់ដូចជាលោក សាវីន ហ្វីលីព សម្តែងជា ថារ៉ូ អ្នកនាង ញឹម ចាន់ថន សម្តែងជា មន្ថា លោក ហេង ដារី សម្តែងជា ថារិទ្ធ លោក លីសុខ គីមសាន សម្តែងជាភារិន កញ្ញា ភិន សវណ្ណនីកា សម្តែងជា នីដា លោក ទ្រី តារាវុទ្ធ សម្តែងជា វិសុទ្ធ រួមនឹងតារាជាច្រើនរូបទៀត។

ខ្សែភាពយន្តភាគខាងលើរៀបរាប់ពីវាសនារបស់បងប្អូនប្រុសភ្លោះពីរនាក់គឺ ថារិទ្ធ និងថារ៉ូ ដែលបានតស៊ូគ្រប់បែបយ៉ាងក្នុងរបបប៉ុលពត បន្ទាប់ពីម្តាយឪពុករបស់ពួកគេត្រូវបានរបបប៉ុលពតនាំយកទៅសម្លាប់ចោលដោយគ្មានកំហុស។

មុនពេលដែលពួកគាត់ស្លាប់ បានប្រគល់ត្បូងភ្លោះពីរឱ្យទៅថារិទ្ធ និង ថារ៉ូ។ វាសនាអាក្រក់ពួកគេក៏បានបែកគ្នា ដោយទាហានខ្មែរក្រហមជម្លៀសថារិទ្ធទៅកាន់ភូមិផ្សេងមួយទៀត។ ចាប់តាំងពីពេលនោះមកថារ៉ូ ដែលជាប្អូនប្រុសបានគិតថាបងប្រុសរបស់ខ្លួនត្រូវបានគេសម្លាប់បាត់ទៅហើយ។ 

បន្ទាប់ពីថ្ងៃរំដោះ៧ មករា ១៩៧៩ មកពួកគេក៏មិនដែលបានជួបគ្នាដែរ រហូតមកដល់ឆ្នាំ ២០១៧ ទាំងពីរនាក់បងប្អូនក៏មានគ្រួសាររៀងៗខ្លួន ថារិទ្ធ មានប្រពន្ធ និងកូនពីរនាក់ ប្រុសម្នាក់ និងស្រីម្នាក់ ចំណែកឯ ថារ៉ូ ក៏មានប្រពន្ធ និងមានកូនប្រុសម្នាក់ផងដែរ។ 

ថារិទ្ធ និងថារ៉ូ មិនដែលប្រាប់ទៅប្រពន្ធ និងកូនពីរឿងរ៉ាវរបស់ពួកគេឡើយ ដោយគ្រាន់តែគិតថាម្នាក់ៗពិតជាបានស្លាប់ក្នុងជំនាន់ប៉ុលពតដូចគ្នា។ តែវាសនាបានបណ្តាលឱ្យពួកគេទាំងពីរនាក់បានជួបគ្នាវិញ ហើយថារ៉ូ គឺជាអ្នកមើលថែបងប្រុស និងគ្រួសារគាត់វិញម្តង។

រឿង «និស្ស័យបងប្អូន» នឹងត្រូវចាក់ផ្សាយឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន បន្ទាប់ពីរឿង «សមុទ្រទឹកភ្នែក»

រឿង «និស្ស័យបងប្អូន»
រឿង «និស្ស័យបងប្អូន»

ទស្សនាឈុតខ្លីសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]