ភ្នំពេញ៖ សព្វថ្ងៃនេះ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា អេនី ហ្សាម ហាក់មានភាពស្ងប់ស្ងាត់នៅក្នុងការងារសិល្បៈ ព្រោះមហាជនកម្រនឹងឃើញតារាចម្រៀងរូបនេះ បង្ហាញមុខលើឆាកតន្ត្រីដូចតារាផ្សេងៗនោះទេ ក៏ប៉ុន្តែបើទោះជាបែបនេះក្តី ក៏ អេនី ហ្សាម នៅតែមានប្រជាប្រិយភាពសម្រាប់អ្នកគាំទ្រដដែល។

តួយ៉ាង កាលពីម្សិលមិញនេះវិញ កញ្ញា អេនី ហ្សាម បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលមែនទែន ក្រោយឃើញនាងបង្ហោះរួបកាលពីមុន មានរូបរាងស្លីមស្អាតខុសពីរូបរាងរបស់នាង នៅពេលនេះដាច់តែម្តង។

យ៉ាងណាមិញ មហាជនពិតមិននឹកស្មាន និងស្ទើរតែមិនជឿនឹងភ្នែកទេថា នៅពេលដែលកញ្ញា អេនី ហ្សាម ស្ងប់ស្ងាត់ពីសិល្បៈ បែរមកសំងំឡើងគីឡូមានរូបរាងផ្លាស់ប្តូរបែបនេះទាល់តែសោះ។

ទោះជាយ៉ាងណាក្តី បើទោះជារូបរាងរបស់កញ្ញា អេនី ហ្សាម ខុសប្លែកពីមុនក៏ដោយ ក៏ប៉ុន្តែរូបនាងនៅតែមានសម្រស់ស្អាត និងទាក់ទាញដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អែននី ហ្សាម ពេលនេះ
អែននី ហ្សាម ពេលនេះ
អែននី ហ្សាម ពេលនេះ
អែននី ហ្សាម ពេលនេះ
អែននី ហ្សាម ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

អេនី ហ្សាម