អាមេរិក៖  ​សង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក និងចិន បានធ្វើអោយទំនិញរាប់ពាន់លានរងការខាតបង់ ហើយបណ្តាក្រុមហ៊ុនជាច្រើន ក៏ខាតបង់អស់ប្រាក់រាប់ពាន់លានដុល្លារ។

យោងតាមប្រភពសារព័ត៌មាន Business insider ចេញផ្សាយថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ បានអោយដឹងថា កាលពីថ្ងៃសុក្រកន្លងទៅនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអះអាងថា ជំនួបពិភាក្សារវាងរដ្ឋធានី វ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដើម្បីរកដំណោះស្រាយបញ្ហា សង្គ្រាមពាណិជ្ជកម្មបានដំណើរការទៅយ៉ាងរលូន។

Trade War between US and China

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយនឹងមេដឹកនាំសភាពាណិជ្ជកម្ម លោកប្រធានាធិបតីអាមេរិក  ដូណាល់ ត្រាំ បានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមានថា «កិច្ចចរចាដើម្បីរកដំណោះស្រាយលើបញ្ហាពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុង ដំណើការទៅយ៉ាងរលូន» ។

គួរឲ្យដឹងថា កាលពីចុងឆ្នាំ២០១៨ កន្លងទៅ លោក ដូ ណាល់ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង បានយល់ព្រមបញ្ឈប់ការដំឡើងពន្ធទំនិញដាក់គ្នារយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីអោយភាគីទាំងសងខាងរកដំណេះស្រាយលើបញ្ហាសង្គ្រាមពាណិជ្ជកម្មនេះ៕

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]