យោងតាមប្រភពព័ត៌មានពីគេហទំព័រ telegraph របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា បណ្តាញ ទំនាក់ទំនងសង្គមដ៏ធំបំផុតក្នុងលោក Facebook កំពុងតែធ្វើការ សាកល្បងនូវកម្មវិធីថ្មីមួយរបស់ខ្លួន នៅសហរដ្ឋអាមេរិក សំរាប់ទួរស័ព្ទ iPhone ដែលហៅថា Voice Calls ដើម្បីស្វែងរកការបញ្ចូលបន្ថែម នូវសេវា ទូរស័ព្ទបន្ថែមទៀត ពីក្រុមហ៊ុននានានៅទីនោះ។

ក្រុមហ៊ុន Facebook បាននិយាយថា ការសាកល្បងនេះ បានចាប់ផ្តើម តាំងពីដើមខែ មកម្ល៉េះ នៅប្រទេស កាណាដា ហើយក្រោយពីទទួលបាន ជោគជ័យរូចមកនោះ ពេលនេះ ក្រុមហ៊ុនបានពង្រីកការសាកល្បង របស់ខ្លួនយ៉ាងឆាប់រហ័ស ដោយកំពុងធ្វើការសាកល្បង នៅសហរដ្ឋអាមេរិកវិញម្តង។

យ៉ាងណាមិញ កម្មវិធី Voice Calls នេះ អ្នកប្រើប្រាស់អាច ទាក់ទងទៅកាន់មិត្តភក្តិរបស់ខ្លួន តាមរយៈ បណ្តាញទិន្នន័យ ដូចទៅនឹងការប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ យ៉ាងដូច្នោះដែរ ដែលនេះវាមានភាពល្អប្រសើរ ជាងការផ្ញើរសារជាសម្លេង ដែលធ្លាប់មានកន្លងមក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]