រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ចេញពី​ផឹក​ស៊ី​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​តាម​ផ្លូវ​លេខ​៩៧ ទៅ​ដល់​ចំណុច​ក្រុម​៣០ ភូមិ​៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ស្រាប់តែ​អស់​ថាមពល​ទៅ​មុខ​លែង​​រួច​ដួល​ម៉ូតូ​សន្លប់​ស្ដូកស្ដឹង​ម្នាក់ឯង កាលពី​វេលា​ម៉ោង​១​និង​៣៨​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៨ មីនា ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្រវឹងរហូត​ជិះ​ម៉ូតូ​អស់ខ្យល់​ដួល​ខ្លួនឯង​នេះ​មានឈ្មោះ​ លាង សីលា អាយុ​​ជាង​​២០​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្រុម​ទី​៥ ភូមិ​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្ដសៀមរាប ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ​ម្នាក់​ឯ​ង​ពី​ជើង​ទៅ​ត្បូង តាម​ផ្លូវ​លេខ​៩៧ ។

ប្រភព​ព័ត៌មាន​បាន​បន្ដ​ទៀត​ថា ជន​រង​គ្រោះ​ទើប​ចេញពី​ហាង​ផឹកស៊ី​ស្រវឹង​ជោកជាំ​​យ៉ាង​ខ្លាំង​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​​ជិះ​ម៉ូតូ​ដួល​ម្នាក់ឯង​សន្លប់​ស្ដូកស្ដឹង ក៏​​ត្រូវ​រថយន្ដ​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​​ដ្ឋាន​ ខណ្ឌចំការមន៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]