ភ្នំពេញ៖ មិនត្រឹមតែជាតារាចម្រៀង និងជាពិធីការិនីល្បីឈ្មោះប៉ុណ្ណោះទេ កញ្ញា សុភ័ក្រ កុសុម៉ា ក៏ត្រូវបានមហាជនជាច្រើនស្គាល់ថា ជាតារាស្រីមួយដួង ដ៏កំពូលក្រមិចក្រមើម សម្តីចាក់ទឹកមិនលិច ខណៈនាពេលបច្ចុប្បន្ននេះ នាងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រ ទៅលើសមត្ថភាពសិល្បៈរបស់នាង។

យ៉ាងណាមិញ កាលពីយប់មិញនេះដែរ ត្រូវជាថ្ងៃខូបកំណើត របស់ពិធីការិនីវ័យក្មេង ថ្វីមាត់រអិល កញ្ញា សុភ័ក្រ កុសុម៉ា ដោយគេសង្កេតឃើញថា មានការចូលរួមពីបណ្ដាមិត្តៗក្នុងសង្គមសិល្បៈជាច្រើនផងដែរ។ នេះបើយោងតាមការបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង។ 

ប៉ុន្តែនៅក្នុងនោះ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺអ្នកចូលរួមទាំងអស់ ជាពិសេសតារាៗប្រុសស្រី ដែលមានអាជីពជាពិធីករ-ពិធីការិនីដូចគ្នានោះ បាននាំគ្នានិយាយឌឺដងលេងសើចសប្បាយ ដែលរឹតតែធ្វើឲ្យកម្មវិធីក្នុងរាត្រីនោះ កូរពេញទី ពោរពេញដោយភាពរីករាយ និងស្នាមញញឹម ថែមមួយកម្រិតទៀតផងដែរ។

គួរឲ្យដឹងផងដែរថា នាពេលកន្លងមក គេធ្លាប់តែឃើញពិធីការិនីសម្បុរស្រអែម សុភ័ក្រ កុសុម៉ា ចូលចិត្តកូរអ្នកដទៃដើម្បីធ្វើឲ្យកម្មវិធីមានភាពសប្បាយរីករាយ ប៉ុន្តែស្រាប់តែពេលនេះ (ក្នុងថ្ងៃកំណើតនាង) នាងត្រូវមិត្តៗក្នុងសង្គមសិល្បៈកូរវិញម្ដង ដែលធ្វើឲ្យនាងរឹងខ្លួន និយាយមិនចង់ចេញផងដែរ ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា
ខួបកំណើតរបស់ សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា