(ពោធិ៍សាត់)​៖ សិស្សសាលា​វិទ្យាល័យ​បាកាន និងបឹងបត់កណ្ដោល បើក​ឆាក​ប្រយុទ្ធ​យ៉ាងស៊ីសាច់ហុតឈាម ត្រូវបានកម្លាំងនគរបាលស្រុកបាកាន​ ចេញអន្តរាគមន៍ឃាត់ខ្លួនក្រុមបង្កចំនួន៧នាក់​។​

ហេតុ​ការណ៍​ខាងលើ ​បាន​បង្កឡើងនៅថ្ងៃទី០៤​ ខែមករា ឆ្នាំ​២០១៩ ត្រង់ចំណុចតារាងបាល់ទាត់វិទ្យាល័យបាកាន ស្ថិតក្នុង​ភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់​។​

លោក​ នាង​ វុធ​ អធិការនគរបាលស្រុកបាកា​ន បានឲ្យដឹងថាថា ក្រោយក្រុមបង្កធ្វើសកម្មភាព​ កម្លាំងរបស់លោកបានចេញអន្តរាគមន៍ឃាត់ខ្លួនក្រុមក្មេងទំនើងបាន៧នាក់​យកមកសួរនាំ​ ដែលមានឈ្មោះ​ ទី១-ឈ្មោះ​ ​ណាក់ ផាន់នីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ទី២-ឈ្មោះ ឈុំ ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិ.ឃុំកើតហេតុ ទី៣-ឈ្មោះ ឈឿម ប៊ុន​ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិខ្នាចរមាស ឃុំត្រពាំងជង ស្រុកបាកាន ទី៤ឈ្មោះ សុខ បូរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ​ភូមិបាក់ព្រីង ឃុំត្រពាំងជង ស្រុកបាកាន ទី៥-ឈ្មោះ សុភា វុើត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ.ឃុំត្រពាំងជង ស្រុកបាកាន ទី៦-ឈ្មោះ ចន្ថា កុសល ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន និងទី៧-ឈ្មោះ អៀន ចាន់រីណូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ​ភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន។​

លោកអធិការ​បន្ត​ថា ក្រុម​ទី២មានគ្នាចំនួន៧នាក់​ដែរ ទី១-ឈ្មោះ ឡេះ សាលឿត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ​ភូមិបឹងឈូក ឃុំត្រពាំងជង ស្រុកបាកាន ទី២-ឈ្មោះ ណាក់ រ៉ាត់ រស់នៅ​ភូមិបឹងឈូក ឃុំត្រពាំងជង ស្រុកបាកាន ទី៣-ឈ្មោះ ហួន មករា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិដូងជ្រុំ ឃុំត្រពាំងជង ស្រុកបាកាន ទី៤-ឈ្មោះ សឹុម វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅ​បត់​ត្រាច ឃុំត្រពាំងជង ស្រុកបាកាន ទី៥-ឈ្មោះ ហឿន ចាន់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ​បត់​ត្រាច ឃុំត្រពាំងជង ស្រុកបាកាន ទី៦-ឈ្មោះ រ៉ា សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅ​ភូមិដូងជ្រុំ ឃុំត្រពាំងជង ស្រុកបាកាន និងទី៧-ឈ្មោះ សៀង វ៉ាត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ​ភូមិអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់​។​

បច្ចុប្បន្ន​ ក្រុមក្មេង​ទំនើងខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បី​ស្រង់យកចម្លើយ​ ចាត់ការតាមនីតិវិធី៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]