បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Roberto Firmino ទើបតែទទួលបានពានរង្វាន់ដ៏អស្ចារ្យមួយគឺពានរង្វាន់ “Samba Gold Award 2018” ។

កីឡាករ Roberto Firmino

គួរបញ្ជាក់ថាពានរង្វាន់ The “Samba Gold” ឬ (Samba d’Or) គឺជាពានរង្វាន់កិត្តិយសដែលផ្តល់ជូនទៅកាន់កីឡាករសញ្ជាតិប្រេស៊ីលល្អបំផុត ដែលកំពុងប្រកបអាជីពនៅអឺរ៉ុប ។ សូមរម្លឹកឡើងវិញថា ពានរង្វាន់នេះបង្កើតឡើងតាំងពីឆ្នាំ ២០០៨ ដោយក្រុមហ៊ុន Sambafoot ។ សម្លេងបោះឆ្នោតសម្រេចក្នុងកម្មវិធីនេះទទួលបានមកពី អ្នកកាសែត , បណ្ដាកីឡាករបាល់ទាត់មួយចំនួន , និងអ្នកគាំទ្រតាមអ៊ីធឺណិត។

ក្នុងពានរង្វាន់ឆ្នាំ ២០១៨ នេះ Firmino បានទទួលសម្លេងគាំទ្ររហូតដល់ ២១.៧៩ភាគរយ , ខណៈដែល Marcelo ទទួលបាន ២០.៥១ភាគរយ និង Neymar ទទួលបាន ១៨.៦៧ភាគរយ ៕

កីឡាករ Marcelo
កីឡាករ Neymar Jr.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]