ចិន៖ បង្កការភ្ញាក់ផ្អើល ក្រោយរូបភាពនិងវីដេអូឃ្លីប នៃគ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយ ត្រូវបានគេបង្ហោះចែកចាយពេញលើបណ្តាញសង្គម កាលពីពេលថ្មីៗកន្លងទៅនេះ រវាងនឹងកង់កញ្ចាស់ បុកប៉ះគ្នាជាមួយនឹងរថយន្តមួយគ្រឿង ខណៈដែលភាគីរងការខូចខាតធ្ងន់ធ្ងរ បែរជាខាងរថយន្តទៅវិញ។

តាមការចុះផ្សាយពីសារព័ត៌មានចិន សៀងហៃអ៊ីស ហេតុការណ៍ខាងលើនេះ បានកើតឡើងក្នុងទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។

រូបភាពក្នុងថ្ងៃកើតហេតុ

ទន្ទឹមនឹងមានការសាយភាយនូវព័ត៌មានមួយនេះ មហាជនមួយចំនួនក៏បានលើកឡើងដែរថា នេះគ្រាន់តែរូបភាពបោកប្រាស់ ឬកាត់តតែប៉ុណ្ណោះ។

ប៉ុន្តែផ្ទុយទៅវិញ តាមរយៈការអះអាងពីមន្រ្តីប៉ូលិសក្នុងតំបន់ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា រូបភាពនិងវីដេអូគ្រោះថ្នាក់ចរាចរណ៍ដ៏កម្រ រវាងកង់និងរថយន្ត ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង លើបណ្តាញសង្គមនេះ គឺជារូបភាពពិតប្រាកដ ពុំមានការកាត់ត រៀបចំ ឬក្លែងបន្លំនោះឡើយ។

បើតាមសេចក្តីរាយការណ៍ក្នុងស្រុក ករណីនេះបានកើតឡើង ដោយសារតែ បុរសជាម្ចាស់កង់ខាងលើនេះ បានជិះកង់ខុសទិសដៅ (ឬបញ្ច្រាសផ្លូវ) លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែអកហ្សើជាមួយនឹងឡាន ទើបបណ្តាលឲ្យបុកគ្នាតែម្តង។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ កង់បែរជាមិនប៉ើង និងហាក់នៅល្អចែស ចំណែកឯរថយន្តវិញ បែរជាបាក់បែកកាងខាងមុខផតចូលក្នុងយ៉ាងដំណំទៅវិញ។ បន្ថែមលើនេះ ម្ចាស់កង់បានត្រឹមតែរងរបួសស្រាលដៃជើងតែប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុគេមិនដឹងទេថា ភាគីទាំងសងខាងនឹងមានការដោះស្រាយគ្នាចំពោះការខូចខាតមួយនេះ ឬយ៉ាងណានោះទេ។ ស្របពេលដែលអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នាហួសចិត្ត និងចង់ស្គាល់មុខអ្នកដែលផលិតកង់ ដ៏កម្ររកបាននេះផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]