ថៃ៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានប្រកាសចេញកាលពីថ្មីៗនេះ តារាសម្តែងប្រុសលោក Ken Phupoom ដែលគ្រប់គ្នាស្គាល់ថាជាតួឯកប្រុសក្នុងរឿង «នាគី វគ្គ១» បានសម្រេចចិត្តដើរចេញពី ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃហើយ បន្ទាប់ផុតកំណត់ នៃកិច្ចកុងត្រាជាមួយនឹងក្រុមហ៊ុន។

គួរឲ្យដឹងថា តារាសម្តែងប្រុសលោក Ken Phupoom បានផុតកំណត់កិច្ចកុងត្រាជាមួយនឹង ស្ថានីយ៍ទូរទស្សន៍ តាំងពីចុងឆ្នាំ២០១៨នេះមកម៉្លេះ ហើយលោកបានសម្រេចចិត្តមិនបន្ត កិច្ចកុងត្រាថ្មីជាមួយនឹងក្រុមហ៊ុនឡើយ ពោលគឺលោកនឹងបន្តការងារសិល្បៈក្នុងនាម ជាមួយតារាសម្តែងប្រុសឯករាជ្យម្នាក់។

នេះបើយោងតាមប្រភាពមួយបានឲ្យដឹងថា តារាសម្តែងស្រី Esther Supreeleela ដែលជាមិត្តស្រីបណ្តូលចិត្តរបស់ ken ក៏បានណែនាំលោកទៅកាន់ទូរទស្សន៍ដទៃទៀតផងដែរ ដូចជាប៉ុស្តិ៍ ONE 31 និងប៉ុស្តិ៍ TRUE 4U ជាដើម។

មិនថាយ៉ាងណា បច្ចុប្បន្ននេះលោកប្រុសរូបសង្ហារូបនេះ កំពុងតែថតខ្សែភាពយន្តថ្មីរឿង «Rang Ngao Rang Kaen» ជាមួយនឹងតារាសម្តែងស្រីនាង Janie Thienphosuwan និងខ្សែភាពយន្តមួយទៀតរឿង « Song Sanaeha» សម្តែងជាមួយនឹង តារាសម្តែងស្រីល្បីឈ្មោះ Bella Ranee ប៉ុន្តែរឿងនេះនៅមិនទាន់ចាប់ផ្តើមថតនៅឡើយនោះទេ ហើយក៏អាចនឹងមានការផ្លាស់ប្តូរតួឯកប្រុសផងដែរ ដោយសារតែ Ken បានចាកចេញពីប៉ុស្តិ៍លេខ៣ទៅហើយ៕  

រឿង «នាគី វគ្គ១»
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]