អាមេរិក៖ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានចេញសេចក្តីព្រមានជាផ្លូវការមួយទៅកាន់ពលរដ្ឋអាមេរិកទាំងអស់ដោយប្រើពាក្យមួយឃ្លាថា “ប្រសិនជាអ្នកទៅទស្សនកិច្ចនៅប្រទេសចិន អ្នកប្រហែលជាមិនអាចត្រឡប់មកកាន់ទឹកដីកំណើតវិញបានឡើយ”

ក្រសួងការបរទេសអាមេរិក មានសេចក្តីព្រួយបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនដោយបានអះអាងថា រដ្ឋាភិបាលចិនអាចនឹងយកច្បាប់ក្នុងស្រុកមកអនុវត្តលើពលរដ្ឋអាមេរិកដើម្បីរឹតបន្តឹងនិងឃាត់ខ្លួនពួកគេមិនឲ្យចាកចេញពីប្រទេសចិនដោយមិនចាំបាច់សួរពីហេតុផល។

រូបតំណាង

យោងតាមប្រភពព័ត៌មានខាងលើបានបន្ថែមថា អាជ្ញាធរចិនអាចប្រើច្បាប់មិនឲ្យចាកចេញពីប្រទេស ឫ “Exit Bans” ដើម្បីឃាត់ខ្លួនជនជាតិអាមេរិកណាក៏ដោយមិនឲ្យចាកចេញត្រឡប់មកកាន់ស្រុកកំណើតវិញបានឡើយ។ ការជាប់ឃុំខ្លួននៅស្រុកចិនអាចមានដល់រយៈពេលរាប់សិបឆ្នាំក៏មាន។

យោងតាមក្រុមប្រឹក្សាអាមេរិកបានឲ្យដឹងថា ហេតុផល៣យ៉ាងដែលចិនប្រើច្បាប់មិនឲ្យចាកចេញពីប្រទេស ឫ “Exit Bans” ទៅលើពលរដ្ឋអាមេរិកគឺ ចង់បង្ខំឲ្យពលរដ្ឋអាមេរិកសហការជាមួយរដ្ឋាភិបាលចិនជុំវិញការស៊ើបអង្កេតនានា,  អូសទាញពលរដ្ឋអាមេរិកដែលធ្វើដំណើរពីក្រៅប្រទេសឱ្យជាប់នៅក្នុងប្រទេសចិន, និងការសម្រួលដល់អាជ្ញាធរចិនដោះស្រាយវិវាទផ្សេងៗដើម្បីចំណេញដល់គណបក្សនយោបាយ

យោងតាមការអះអាងរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា អាជ្ញាធរចិនច្រើនប្រើច្បាប់មិនឲ្យចេញពីប្រទេសយកទៅអនុវត្តលើពលរដ្ឋអាមេរិកណាមួយដែលមានគម្រោងចាកចេញពីប្រទេសចិនទៅស្រុកកំណើតវិញ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]