អេស្ប៉ាញ៖ បើតាមសារព័ត៌មានកីឡាល្បីជាច្រើនបានចុះផ្សាយអំពីព័ត៌មាននៃការលេចឮពាក្យចចាមអារ៉ាម នៃការចង់បានកីឡាករសញ្ជាតិប្រេស៊ីល Malcom ពីក្លិបបាល់ទាត់ Barcelona ។ កីឡាករ Malcom Filipe Silva de Oliveira ឬហៅក្រៅថា Malcom បានផ្ទេរពីក្លិប ប័រដូ (Bordeaux) មកកាន់ Barcelona ក្នុងតម្លៃ ៤១លានអឺរ៉ូកាលពីឆ្នាំមុន ប៉ុន្តែហាក់មិនសូវមានឱកាសបង្ហាញខ្លួនជាជម្រើសដំបូងឡើយសម្រាប់ Barcelona។

កីឡាករ Malcom

បន្ទាប់មករហូតមកដល់រដូវកាលដោះដូរកីឡាករនាខែមករា ក្លិបធំៗមួយចំនួនត្រូវបានគេដឹងថា បាននិងកំពុងតាមប្រមាញ់កីឡាករខ្សែប្រយុទ្ធរូបនេះពី Barcelona ។ ក្លិបយក្សរបស់ចិន Guangzhou Evergrande បានដាក់សំណើជាមួយកញ្ចប់លុយចំនួន ៥០លានអឺរ៉ូជាថ្នូរផងដែរ ។ 

ដោយឡែកចំពោះ Everton វិញ កាសែត MARCA របស់អេស្ប៉ាញក៏បានរាយការណ៍ថា គ្រូបង្វឹករបស់ក្លិប Everton  គឺលោក Marco Silva កំពុងបង្ហាញចំណាប់អារម្មណ៍មកលើកីឡាកររូបនេះដូចគ្នាដែរ។  

គួរឱ្យដឹងថា Malcom បង្ហាញខ្លួនបាន ១២១នាទីសម្រាប់ Barcelona ដោយរកគ្រាប់បាល់បាន ២គ្រាប់ ។ គេមានទម្រង់លេងល្អ ប៉ុន្តែមិនសូវមានឱកាសបង្ហាញខ្លួន ដោយសារត្រូវប្រជែងតំណែងជាមួយកីឡាករមិត្តរួមក្រុមពីររូបទៀតគឺ Philippe Coutinho និងកីឡាករ Ousmane Dembele ៕

កីឡាករ Malcom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]