ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព នាយសានម៉ៅ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាមួយនឹងស្ថានភាពគួរឲ្យព្រួយបារម្ភបំផុត។

ដំណឹងមួយនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន និងមិត្តរួមសិល្បៈមានអារម្មណ៍ ថាក្តុកក្តួលនៅក្នុងចិត្តជាខ្លាំង ដោយពួកគេបាននាំគ្នាចូលរួមទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅកាន់តារារូបនេះ ដើម្បីជួយសម្រាលចំណាយចាយវាយនៅក្នុងការព្យាបាលជំងឺទាំងនេះ។

ជាក់ស្តែងនៅក្នុងនោះក៏ឃើញមាន តារាកំប្លែងរួមជំនាន់ នាយកុយ ក៏បានទៅចូលសួរសុខទុក្ខផ្ទាល់ និងយកថវិកាមួយចំនួនទៅជួយលោកនាពេលព្រឹកមិញនេះ ដោយទឹកមុខក្រៀមក្រំ។ ជាមួយគ្នានេះដែរ តារាកំប្លែងភ្នែកតូចរូបនេះ ក៏បានរៀបរាប់ពីស្ថានភាពជំងឺរបស់លោកបន្ថែមថា៖

«ថ្ងៃនេះខ្ញុំបានមកសួរសុខទុក្ខ សម្លាញ់សានម៉ៅ នៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់កាល់ម៉ែត និងយកថវិកាមួយចំនួនយកមកជួយគាត់ ហើយខ្ញុំបានជួបលោកគ្រួពេទ្យប្រាប់ថា ជំងឺរបស់គាត់ឈឺច្រើនមុខពេក ហើយក្រុមគ្រូពេទ្យបានជួយអស់ពីកម្លាំងចិត្តហើយខ្ញុំសូមជូនពរសម្លាញ់សានម៉ៅ ឲ្យឆាប់ជានឹងបានសម្តែងជាមួយគ្នាទៀត»។

ក្រោយពីបានឃើញសារមួយនេះ អ្នកគាំទ្រជាច្រើនពិតជាមានអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្ត ព្រោះមិននឹកស្មានថាលោកកំពុងតែជួបការលំបាក ថែមទាំងមានជំងឺច្រើនមុខនៅក្នុងខ្លួនយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បាននាំគ្នាចូលរួមជូនពរលោកឲ្យឆាប់ជាពីជំងឺផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាកំប្លែងនាយកុយ
តារាកំប្លែងនាយកុយ
តារាកំប្លែងនាយសានម៉ៅ
តារាកំប្លែងនាយសានម៉ៅ និងគ្រត
តារាកំប្លែងនាយសានម៉ៅ ធ្លាក់ខ្លួនឈឺធ្ងន់
តារាកំប្លែងនាយសានម៉ៅ ធ្លាក់ខ្លួនឈឺធ្ងន់
តារាកំប្លែងនាយសានម៉ៅ ធ្លាក់ខ្លួនឈឺធ្ងន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ