អាមេរិក៖ យុវជនអាយុ ១៥ ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដល់ជនជាតិអាស៊ី ៣ រូប។

យោងតាមសារព័ត៌មានបរទេសមួយបានរាយការណ៍ឱ្យដឹងថា បុរសជនជាតិអាស៊ីពីររូប ម្នាក់មានអាយុ ២៨ ឆ្នាំ និងម្នាក់ទៀតមានអាយុ ២៦ ឆ្នាំ ព្រមទាំងនារីម្នាក់ទៀតមានអាយុ ២៩ ឆ្នាំ ត្រូវបានពួកជនជាតិស្បែកខ្មៅមួយក្រុមហ៊ុមព័ទ្ធវាយយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅស្ថានីយ៍រថភ្លើង Chicago Avenue Red Line station កាលពីថ្ងៃទី ២៩ ខែធ្នូកន្លងទៅនេះ។

តាមប្រភពដដែលបានឱ្យដឹងថា មូលហេតុដែលមានការវាយគ្នានេះគឺដោយសារយុវជនម្នាក់ក្នុងចំណោមយុវជនស្បែកខ្មៅជាច្រើននាក់ទៀត គិតថាបុរសអាស៊ីវ័យ ២៦ ឆ្នាំខាងលើបានថតរូបពួកគេ ទើបយុវជនឈាមរាវរូបនេះ ក៏ស្ទុះទៅវាយបុរសអាស៊ីនេះយកតែម្តង។ ភ្លាមៗនោះ គ្នីគ្នារបស់គេក៏ហក់ទៅវាយដំណាលគ្នាផងដែរ បង្កឱ្យមានភាពច្របូកច្របល់ជាខ្លាំងពេញស្ថានីយ៍រថភ្លើង។

ជនរងគ្រោះទាំងបីនាក់ សុទ្ធតែមានរបួសស្នាមនៅលើផ្ទៃមុខ និងរាងកាយ ហើយដល់ថ្នាក់ហើមមុខ ប៉ោងភ្នែកថែមទៀត។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាលរបួស។

យ៉ាងណាមិញ ខាងសមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់យកទៅកាត់ទោសតាមផ្លូវច្បាប់ និងគ្នីគ្នារបស់គេផ្សេងទៀតកំពុងរត់គេចខ្លួនពីប៉ូលិស។

គួរឱ្យដឹងថា នៅក្នុងតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិក ជនជាតិអាស៊ីតែងតែត្រូវបានរើសអើងជាញឹកញយផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
ជនបង្ក

WARNING: THIS VIDEO CONTAINS GRAPHIC VIOLENCE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]