(ភ្នំពេញ)៖ តារាចម្រៀងប្រុសលោក ជុំ លីណូ នេះប្រហែលជាអាចមានការអាក់អន់ចិត្តឬគ្រាន់ជាន័យដើម្បី បំផុសស្មារតីមហាជនឬមួយយ៉ាងណានោះឡើយខណៈដែល នៅសុខៗស្រាប់តែតារាប្រុសរូបនេះបានបញ្ចេញ សារហាក់មានអារម្មណ៍មិនសប្បាយចិត្តដោយការប្រៀបធៀបភាពខុសគ្នារវាងតម្លៃនៃការរាប់អាននិងការងារ។

តាមរយៈការបញ្ចេញសារហាក់មានចេតនាចង់ឌឺដងឬរម្លឹកស្មារតី ដល់មហាជនរបស់លោក ជុំ លីណូ នេះដែរ ភ្លាមៗនោះបានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រមួយចំនួនបានចាប់អារម្មណ៍ និងលើកជាសំណួរគ្រប់គ្នាថា តើតារាប្រុសរូបនេះមានបញ្ហាអ្វី?ឬខឹងលើបុគ្គលណាម្នាក់ដែលមិនត្រូវបានគិតពីតម្លៃការងាររបស់ខ្លួន?។

សំនួរសួរដេញដោលខាងលើពីមហាជននេះបានផ្ទុះឡើងស្របពេលដែលលោក ជុំ លីណូ បានសរសេរបង្កប់ អត្ថន័យនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាមនោសញ្ចេតនារាប់អានផ្សេង មុខរបរជាតារាទោះស្គាល់ គ្នាក៏ត្រូវគិតលុយដែរ គ្រាន់តែថាស្គាល់ស្និទ្ធគិតលុយតិចតួចអញ្ចឹងទៅ។អោយទៅច្រៀងបានតែសប្បាយ Free Free មិចបានសូមអោយតម្លៃសិល្បៈផងបា ទសម្រាប់មនុស្សមួយចំនួន….។

ជាការពិតមិនមែនមានតែតារាចម្រៀងលោក ជុំ លីណូ ម្នាក់នោះទេដែលបានលើកឡើងអំពីបញ្ហាមួយនេះខណៈ ដែលកន្លងមកធ្លាប់មានអ្នកសិល្បៈប្រុស-ស្រីមួយចំនួនមកហើយតែងតែបញ្ចេញទស្សនៈបែបនេះស្រដៀងគ្នានិងលោក ជុំ លីណូ ផងនោះ។

ប៉ុន្តែថ្វីត្បិតតែមានការបញ្ចេញប្រតិកម្មបែបនេះពីលោក ជុំ លីណូ យ៉ាងណាក្តីតែលោកមិនបានបញ្ចេញ អត្តសញ្ញាណថាចង់សំដៅលើបុគ្គល រូបណានោះឡើយ៕

ជុំ លីណូ
ជុំ លីណូ
ជុំ លីណូ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]