បរទេស៖ កីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo ទើបតែឈ្នះពានរង្វាន់ផ្ទាល់ខ្លួនមួយបន្ថែមទៀតកាលពីពេលថ្មីៗនេះ។ ម្ចាស់អាវលេខ ៧ របស់ក្លិប Juventus រូបនេះបានទម្លាក់ម្ចាស់អាវលេខ ៧ របស់ Atletico Madrid គឺកីឡាករ Antoine Griezmann និងកីឡាករឆ្នើមរបស់ជម្រើសជាតិបារាំង Kylian Mbappe ក្នុងការលើកពានកីឡាករល្អបំផុត “Best Player” ក្នុងកម្មវិធី Globe Soccer Awards ។

កីឡាករប្រជែងយកពានរង្វាន់

Ronaldo បានសរសេរសារក្នុងគណនី Instagram របស់ខ្លួនថា “នេះជារឿងល្អមួយក្នុងការចាប់ផ្ដើមឆ្នាំថ្មី, អរគុណចំពោះអ្វីគ្រប់យ៉ាងក្នុងថ្ងៃនេះ” ។ ក្រៅពីពានរង្វាន់នេះ ម្ចាស់ពាន Ballon dÓr ៥សម័យកាលក៏ទទួលបានពានរង្វាន់ “ប្រជាប្រិយភាព” ផងដែរ ។

Ronaldo ទទួលពានរង្វាន់

គួរបញ្ជាក់ថា នេះជាការទទួលពានរង្វាន់ Best Player សម្រាប់ C.Ronaldo ៣ឆ្នាំជាប់ៗគ្នា និងជាពានរង្វាន់ទី៥ សម្រាប់រូបគេចាប់តាំងពីឆ្នាំ ២០១១ មក។ គួរឱ្យដឹងបន្ថែមទៀតថា Cristiano Ronaldo បានចាកចេញពី Real Madrid មកចូលរួមជាមួយ Juventus តាំងពីដើមរដូវកាល ហើយបច្ចុប្បន្នគេជា Top Scorer ដោយរកគ្រាប់បាល់ឱ្យ Juventus បានចំនួន ១៤គ្រាប់៕

Ronaldo ទទួលពានរង្វាន់
កីឡាករ Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]