បារ៉តជាសារធាតុគីមី កើតឡើងដោយខ្លួនឯងពីក្នុងធម្មជាតិ ដែលមាននៅតាមខ្យល់ ទឹក និងដី ជាដើម។ ទាំងបរិស្ថានយើងរស់នៅ និងអាហារយើងបរិភោគ ជារៀងរាល់ថ្ងៃ សុទ្ធសឹងមានឥទ្ធិពលនៃសារធាតុបារ៉ត គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។

អាហារគ្រឿងសមុទ្រជាប្រភពនៃសារធាតុបារ៉តសរីរាង្គ ដែលយើងទទួលយកដោយមិនដឹងខ្លួន។ ត្រីកាន់តែធំសារធាតុបារ៉តក៏កាន់តែមានច្រើនដោយសារចំណីអាហាររបស់ពួកវាជាត្រីល្អិតៗដែលជាប្រភពនៃសារធាតុបារ៉តនោះឯង។

សារធាតុបារ៉តត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកក្នុងតារាងនៃសារធាតុគីមីទាំង១០ ដែលផ្តល់ផលប៉ះពាល់ដល់សុខភាព

បារ៉តមានពីរប្រភេទ៖ ប្រភេទទី១ អេទីលបារ៉ត ដែលគេសិក្សារកឃើញថា ពុំមានឥទ្ធិពលអវិជ្ជមានខ្លាំងដល់សុខភាពឡើយ។ ប៉ុន្តែ ប្រភេទទី២ មេទីលបារ៉ត ជាសារធាតុគីមីពុល ដែលយើងច្រើនជួបប្រទះជារៀងរាល់ថ្ងៃតាមរយៈបរិស្ថានរស់នៅ អាហារ និង ទឹកជាដើម។

ការស្រូបចូលនៃមេទីលបារ៉ត អាចប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រព័ន្ធប្រសាទ ប្រព័ន្ធរំលាយអាហារ  ប្រព័ន្ធភាពស៊ាំរាងកាយ  តម្រងនោម  ប្រព័ន្ធរំលាយអាហារ និងសួតទៀតផង។  ក្រៅពីនេះការប៉ះផ្ទាល់នៃសារធាតុបារ៉តអាចបង្កឲ្យមានបញ្ហាស្បែក និងភ្នែកផងដែរ។

ប្រភពនៃសារធាតុបារ៉ត ប្រចាំថ្ងៃ

ការសិក្សាមួយចំនួនបានឲ្យដឹងថា ការស្រូបចូលនៃសារធាតុបារ៉តនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពខួរក្បាល ដូចជាមានបញ្ហាដេកមិនលក់ សមត្ថភាពចងចាំនិងការគិតពិចារណាធ្លាក់ចុះ និងឈឺក្បាលរុំារ៉ៃជាដើម។

ជាក់ស្តែងប្រភេទត្រីដែលយើងយកមកបរិភោគភាគច្រើនដូចជា៖ ត្រីធូណា ត្រីស្បៃកា ត្រីឆ្លាម បង្កងសមុទ្រ ជាដើម ជាប្រភពនៃសារធាតុបារ៉តមួយផ្នែកដែរ។ ហេតុនេះហើយមិនគួរហូបច្រើនពេកទេ។

ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅជាវិធីសាស្ត្រដ៏ល្អដើម្បីកាត់បន្ថយផលប៉ះពាល់នៃសារធាតុបារ៉ត។ ក្នុងនោះមានដូចជា៖

១. ចៀសវាងឲ្យឆ្ងាយពីរោងចក្រដុតធ្យូងថ្ម និងឧស្សាហកម្មជីករ៉ែមាសជាដើម

២. កាត់បន្ថយការប្រើប្រាស់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ព្រោះវាក៏ជាប្រភពនៃបារ៉តផងដែរ ដូចជា ថ្មពិល ឧបករណ៍បារតស្ទង់សីតុណ្ហភាព ផលិតផលស្បែកមួយចំនួន ឱសថមួយចំនួន និងឧបករណ៍អគ្គិសនីមួយចំនួន។

៣. ចៀសវាងការប៉ះពាល់ដោយមាត់ធ្មេញ៕

អាហារសមុទ្រ ដែលជាប្រភពនៃសារធាតុបារ៉ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]