រុស្សី៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលប្តីប្រពន្ធវ័យក្មេងមួយគូជនជាតិរុស្សី បានទិញយកសត្វតោភ្នំមួយក្បាល មកចិញ្ចឹមដោយឲ្យរស់នៅក្នុងផ្ទះជាមួយគ្នា ហាក់បីដូចមិនខ្លាចញញើត នៃអម្បូរសត្វដ៏កាចសាហាវ និងស៊ីសាច់ឆៅឈាមស្រស់ជាអាហារនេះ។

លោក Dmitriev និងកូនតោ Messi

ម្ចាស់សត្វតោភ្នំមួយក្បាលខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Alexandr Dmitriev ។ ដោយសារតែចិត្តស្រលាញ់ លោក Dmitriev បានទិញតោភ្នំនេះពីសួនសត្វមួយកន្លែង ក្នុងអំឡុងឆ្នាំ២០០១៦ ដើម្បីយកមកចិញ្ចឹម រស់នៅជាមួយក្នុងផ្ទះ និងបានដាក់ឈ្មោះឲ្យវាថា Messi (កើតក្នុងខែ តុលា ឆ្នាំ២០១៥ កាលនោះវាមានអាយុ១ឆ្នាំ) ដែលមកទល់ពេលនេះ វាមានអាយុ ៣ឆ្នាំហើយ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ លោក Dmitriev តែងតែថតបង្ហោះរូបភាព និងវីដេអូជាហូរហែ ពីសកម្មភាពកូនតោ Messi ដ៏គួរឲ្យស្រលាញ់របស់លោក ទាំងនៅលើបណ្តាញសង្គមនានា និងនៅលើឆាណែល យូធូប ដែលលោកបានបង្កើត «I_am_puma» ដោយមានអ្នកចុចតាមដាន ឬ Subscribed រាប់សែននាក់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោក Dmitriev និងកូនតោ Messi

ថ្វីបើធម្មជាតិសត្វតោ ឬសត្វខ្លា ត្រូវបានគេចាត់ទុកថា ជាអម្បូរសត្វដ៏កាចសាហាវមែនពិត ប៉ុន្តែបើតាមការឲ្យដឹងពីលោក Dmitriev បាននិយាយថា កូនតោ Messi របស់លោក គឺជាសត្វដ៏ស្លូតត្រង់បំផុត ហើយក៏មិនដែលខាំម្តងណាឡើយ។ ហើយលោកក៏តែងតែបង្រៀន ឬហ្វឹកហាត់វាពីរបៀបផ្សេងៗ យ៉ាងហោចណាស់ ៤ដង ក្នុងមួយសប្តាហ៍។

ប្រភពដដែលបន្តថា កូនតោខាងលើនេះ រស់នៅក្នុងផ្ទះជាមួយនឹងគ្រួសារលោក Dmitriev យ៉ាងពោរពេញដោយភាពរីករាយ ហើយវាមានទម្លាប់ចេះចូលបន្ទប់ទឹក (បង្គន់) ២ដងក្នុងមួយថ្ងៃ និងឲ្យស៊ីសាច់ឆៅជាអាហារ ហើយបើគិតជាសាច់ប្រាក់វិញនោះ ក្នុងមួយថ្ងៃៗគឺត្រូវចំណាយអស់ ១៥ដុល្លារអាមេរិក ទៅលើអាហាររបស់វា។

លោក Dmitriev ថា Messi ជាកូនតោដ៏គួរឲ្យស្រលាញ់ ហើយចេះខ្លាំងណាស់ ព្រោះវាមិនដែលធ្វើឲ្យខូចខាតគ្រឿងសង្ហារឹម និងរបស់របរប្រើប្រាស់ផ្សេងៗក្នុងផ្ទះ ដោយសារតែ ក្រញាំរបស់វានោះទេ ហើយវាក៏ជាសត្វដែលចូលចិត្តប្រលែងលេង និងចូលចិត្តឲ្យគេម៉ាស្សាឲ្យវាផងដែរ។

លោក Dmitriev និងកូនតោ Messi

បើទោះបីជាយ៉ាងណាក្តី លោក Dmitriev ក៏បានផ្តល់ជាដំបូន្មានណែនាំផងដែរថា គ្រប់គ្នាមិនគួរចិញ្ចឹមសត្វបែបនេះនៅក្នុងផ្ទះនោះទេ។ បើសម្រាប់លោក លោកក៏ដឹងដែរថា វាគឺជាសត្វដ៏កាចសាហាវបំផុត ដែលមនុស្សគ្រប់គ្នាខ្លាចរអា ប៉ុន្តែសម្រាប់ករណី កូនតោ Messi របស់លោកវិញ វាមានលក្ខណៈពិសេស ស្លូតត្រង់ ដូច្នេះកុំទិញឬយកកូនតោផ្សេងៗមកចិញ្ចឹមតាមលោកនោះអី ចៀសវាងការកើតមានគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិត ៕

ទស្សនាវីដេអូខាងក្រោម៖  

លោក Dmitriev និងកូនតោ Messi
លោក Dmitriev និងកូនតោ Messi
កូនតោ Messi
កូនតោ Messi
កូនតោ Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]