អង់គ្លេស៖ ទើបតែមានដំណឹងចចាមអារ៉ាមថា ក្លិបកាំភ្លើងធំ Arsenal នៅទឹកដីអង់គ្លេសកំពុងចិញ្ចឹមចិត្តចង់បានអ្នកចាំទីរបស់ Real Madrid គឺកីឡាករ Keylor Navas នោះ ពេលនេះប្រហែលត្រូវស្វែងរកគោលដៅថ្មីហើយ ។

កីឡាករ​ Keylor Navas

បើតាមសារព័ត៌មានអេស្ប៉ាញ MARCA បានបញ្ជាក់ថាអ្នកចាំទីវ័យ ៣២ ឆ្នាំរូបនេះ ទើបតែបន្តកិច្ចសន្យាថ្មីជាមួយម្ចាស់ជើងឯក Champions League ១៣ សម័យកាល Real Madrid រហូតដល់ឆ្នាំ ២០២១ ។ បែបនេះបានបញ្ជាក់យ៉ាងច្បាស់ថា Navas មិនទាន់ចិត្តដាច់ចាកចេញពី Real Madrid នៅឡើយទេ។

កីឡាករ​ Keylor Navas

គួរបញ្ជាក់ផងដែរថា ព័ត៌មាននេះបានបែកធ្លាយនៅក្នុងកម្មវិធីទូរទស្សន៍ “Jugones” ហើយត្រូវបានបន្ថែមដោយ MARCA ។ កិច្ចសន្យាថ្មីនេះផ្តល់តម្លៃកម្លាំងពលកម្មជូនអ្នកចាំទី Navas ៥លានអឺរ៉ូក្នុងមួយរដូវកាល ហើយមានសុពលភាពរហូតដល់ខែ មិថុនា ឆ្នាំ ២០២១ ៕

កីឡាករ​ Keylor Navas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]