ថៃ៖ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះបានឲ្យដឹងថា ថៃអាចជាប្រទេសមួយដំបូងបំផុតក្នុងតំបន់អាស៊ី ដែលគ្រោងនឹងអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួន មានសិទ្ធិរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នាដោយស្របច្បាប់បាន។

នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន Prayut Chan-o-cha

យោងតាមប្រភពសារព័ត៌មានដដែលបានបង្ហាញបន្ថែមថា ច្បាប់ថ្មីស្តីពីសិទ្ធិរៀបអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នានឹងត្រូវចេញសេចក្តីសម្រេចចុងក្រោយ ហើយនឹងត្រូវអនុម័តដោយរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលប្រព្រឹត្តិឡើងនៅក្នុងឆ្នាំ២០១៩ នេះ។

ប្រជាជនថៃមួយផ្នែកធំកើតទុក្ខមិនសុខចិត្ត មិនចង់ឲ្យមានការរៀបការរវាងភេទដូចគ្នាកើតឡើងទេ។  ខណៈប្រជាជនថៃមួយផ្នែកធំផ្សេងទៀតបានបើកគំនិតយល់ស្របនិងស្វាគមន៍នូវការអនុញ្ញាតច្បាប់ថ្មីនេះ។

គួរបញ្ជាក់ថា បើសិនជាច្បាប់ថ្មីនេះត្រូវបានអនុម័តមែននោះ ប្រជាជនថៃទាំងឡាយណាដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយដៃគូដែលមានភេទដូចគ្នា នឹងមានសិទ្ធិទទួលបានកញ្ចប់ថវិកា ថ្លៃសម្រាកព្យាបាលជំងឺ ដែលទំនុកបម្រុងដោយរដ្ឋាភិបាលថៃដូចគូស្នេហ៍ទូទៅដែរ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]