ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង អតីតបេក្ខភាពThe Voice Cambodia កញ្ញារ៉េត ស៊ូហ្សាណា កាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈចម្រៀង តែងតែលេចមុខតាមកញ្ចក់ទូរស្សន៍ ក៏ដូចជាការប្រគំតន្រ្តីធំនានា ទោះបីជានាងមិនមែនជាម្ចាស់ពានរង្វាន់ នៅក្នុងកម្មវិធីយ៉ាងណាក្តី។

បើងាកនិយាយពីសម្រស់របស់តារាស្រីរូបនេះវិញ ឃើញថាបច្ចុប្បន្ននាងកាន់តែមានសម្រស់ស្អាត និងលេចធ្លោកាន់តែខ្លាំងឡើង ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ស្រលាញ់នាងលើសដើម ព្រោះមិនថាការតែងខ្លួន ក៏ដូចជាមុខមាត់ប្រែជាស្អាតជាងមុនទៅទៀត។

តែកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានការផ្ទុះការចាប់អារម្មណ៍ ក្រោយឃើញមុខមាត់ប្អូនស្រីបង្កើតរបស់តារាស្រីស្រស់រូបនេះ ថាពិតជាស្រស់ស្អាតមិនចាញ់នាងប៉ុន្មាននោះទេ មិនត្រឹមតែប៉ុណ្ណោះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្អូនស្រីរបស់តារារូបនេះមានសមត្ថភាពសម្លេង ច្រៀងបានយ៉ាងពីរោះគួរឲ្យសរសើរបំផុត នៅក្នុងបទជាភាសាអង់គ្លេស។

បន្ទាប់ពីបានឃើញសម្រស់ក៏ដូចជា សម្ថភាពរបស់ប្អូនស្រីតារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថានាងក៏មានប្អូនស្រី ដែលមានដុងសិល្បៈកាត់ទៅរកនាង ចំណែកឯសម្រស់វិញក៏ស្រស់ស្អាតមិនណយដែរ៕

សូមទស្សនាវីដេអូការច្រៀងរបស់ប្អូនស្រីតារារូបនេះ ខាងក្រោមនេះ៖

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា និងប្អូនស្រី
រ៉េត ស៊ូហ្សាណា និងប្អូនស្រី
ប្អូនស្រីរ៉េត ស៊ូហ្សាណា
ប្អូនស្រីរ៉េត ស៊ូហ្សាណា
ប្អូនស្រីរ៉េត ស៊ូហ្សាណា
ប្អូនស្រីរ៉េត ស៊ូហ្សាណា ច្រៀង
ប្អូនស្រីរ៉េត ស៊ូហ្សាណា ច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា