អាមេរិក៖  ប៉ូលិសនៅទីក្រុងឡាសវេហ្គាស ទើបតែបញ្ចេញវីដេអូទាក់ទងទៅនឹងករណី ម្ចាស់ហាងធ្វើក្រចកមួយកន្លែង ត្រូវភ្ញៀវបុកសម្លាប់យ៉ាងអណោចអធ័ម កាលពីប៉ុន្មានថ្ងៃមុននេះ។

ជនសង្ស័យមានឈ្មោះ Krystal Whipple អាយុ ២១ ឆ្នាំ បានព្យាយាមរត់គេចខ្លួច បន្ទាប់ពីធ្វើក្រចករួច ។

គួរឱ្យដឹងផងដែរ ជនរងគ្រោះមានឈ្មោះ Ngoc Nguyen អាយុ ៥១ឆ្នាំ ត្រូវបានភ្ញៀវបុកសម្លាប់នៅមុខហាងភ្លាមៗ ព្រោះតែលុយធ្វើក្រចកត្រឹមតែ ៣៥ ដុល្លារ។ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ

WARNING: GRAPHIC VIDEO

អត្ថបទចាស់៖

អាមេរិក៖ ម្ចាស់ហាងធ្វើក្រចកមួយកន្លែងនៅក្នុងទីក្រុងឡាសវេហ្គាស ត្រូវស្លាប់យ៉ាងអណោចអធ័ម បន្ទាប់ពីដេញតាមចាប់ភ្ញៀវដែលជំពាក់លុយ ៣៥ ដុល្លារ។

សាក្សីនៅក្នុងហាងធ្វើក្រចក Crystal Nails បានរាយការណ៍ថា មានភ្ញៀវស្រីម្នាក់ បានរត់ចេញពីហាងភ្លាមៗ បន្ទាប់ពីនាងគ្មានលុយបង់។

ជនរងគ្រោះដែលជាម្ចាស់ហាងឈ្មោះ Ngoc Nguyen ត្រូវបានភ្ញៀវស្រីម្នាក់ជិះឡានបំបុក បន្ទាប់ពីដេញចាប់នាង។

ក្រោយមកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលគ្រូពេទ្យបានបញ្ជាក់ថា នាងបានបាត់បង់ជីវិតទៅហើយនៅវេលាម៉ោងប្រមាណ ៤:៤០នាទីរសៀលម៉ោងក្នុងតំបន់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។

ខាងសមត្ថកិច្ចបានបញ្ជាក់ថានេះជារឿងក្តី «មនុស្សឃាត» សុទ្ធសាធ ព្រោះជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែង។

គួរឱ្យដឹងថាជនរងគ្រោះ Ngoc មានអាយុ ៥១ ឆ្នាំ មានកូនស្រី ៣ នាក់ និងចៅប្រុសស្រី ២ នាក់។

ប្តីរបស់ជនរងគ្រោះលោក Sonny Chung បាននិយាយថា៖

«ប្រពន្ធខ្ញុំបានរត់ចេញទៅ និងព្យាយាមបញ្ឈប់នាង ក្រោយមកនាងក៏ត្រូវស្រីម្នាក់នោះជិះឡានបំបុកយកតែម្តង ព្រោះតែលុយ ៣៥ ដុល្លារ។ ខ្ញុំព្យាយាមតាមដែរ តែតាមមិនទាន់។»

យ៉ាងណាមិញ ប៉ូលិសបានរាយការណ៍ថា ជនសង្ស័យនោះជាស្រ្តីជនជាតិស្បែកសដែលមានវ័យខ្ទង់ ២០ឆ្នាំ ហើយបច្ចុប្បន្នប៉ូលិសកំពុងតាមចាប់ខ្លួនជនសង្ស័យនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]