ឥណ្ឌូនេស៊ី៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងវ័យក្មេង និងជាថៅកែស្រីហាងលក់សម្លៀកបំពាក់ កញ្ញាមាន សូនីតា តែងតែលេចមុខដើរលេងជាញឹកញាប់ មិនថានៅក្នុងនិងក្រៅប្រទេសនោះទេ។

ជាក់ស្តែងចូលឆ្នាំថ្មី២០១៩ភ្លែត តារាស្រីរូបនេះបានធ្វើដំណើរដើរលេងនៅក្រៅប្រទេស ជាមួយនឹងទេសភាពយ៉ាងស្រស់ស្អាតគួរឲ្យចង់គយគន់ បូករួមនឹងសម្រស់ស្រស់ស្អាតបែបធម្មជាតិរបស់នាង នៅលើទឹកដីឥណ្ឌូនេស៊ី ក្នុងកោះបាលី។

រាល់រូបភាពរបស់តារាស្រីញញឹមស្រស់រូបនេះ បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំងនៅក្នុងដំណើរកម្សាន្ត នៅក្រៅប្រទេសលើនេះ មិនត្រឹមតែប៉ុណ្ណោះក៏មានបណ្តាអ្នកគាំទ្រជាច្រើន បានសរសើរពីសម្រស់ដ៏សែនស្អាតរបស់នាង តាមរយៈបណ្តាញសង្គមគ្រប់គ្នា។

លើសពីនេះទៅទៀត នៅក្នុងឆ្នាំ២០១៩នេះ អ្នកគាំទ្រនឹងរងចាំមើលដំណើរកម្សាន្តជាបន្តបន្ទាប់របស់នាង ព្រោះថាពីមួយឆ្នាំទីមួយឆ្នាំ នាងតែងតែពាំនាំទិដ្ឋភាពប្លែកៗ​ នៅក្រៅប្រទេសជាច្រើនគួរឲ្យចាប់អារម្មណ៍៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ

មាន សូនីតា
មាន សូនីតា
មាន សូនីតា នៅកោះបាលី
មាន សូនីតា នៅកោះបាលី
មាន សូនីតា នៅកោះបាលី
មាន សូនីតា នៅកោះបាលី
មាន សូនីតា នៅកោះបាលី
មាន សូនីតា នៅកោះបាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា