ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​បាន​រង​នូវ​ការ​ចាប់​គេ​រំលោភ​សេពសន្ថវៈ​ពី​សំណាក់​ជន​ល្មោភកាម ដែល​ជា​ជាង​ទៅ​ធ្វើ​ផ្ទះ​អោយ​ម្តាយ​នាង ដោយ​មួយ​យប់​ដល់​ទៅ​០២​ដង ។ អ្វី​ដែល​ជា​រឿង​នឹក​ស្មាន​មិន​ដល់ គឺ​ទាំង​ម្តាយ និង​កូន​ដេក​នៅ​លើ​ផ្ទះ​តែ​មួយ គ្រាន់តែ​ក្នុង និង​ក្រៅ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដឹង​រឿង​។ ករណី​រំលោភ​នេះ​កើតហេតុ​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​ឈ្មោះ ស៊ូ ហ៊ី អាយុ​៣៥​ឆ្នាំ មាន​ទៅ​លំនៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ (​នៅ​ធ្វើ​ជាង​ផ្ទះ​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​) ។ ក្មេង​ស្រី​រង​គ្រោះ អាយុ​១៧​ឆ្នាំ ។

មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានអោយ​ដឹង​ថា ជនសង្ស័យ គឺជា​ជាង​មក​ធ្វើ​ផ្ទះ​អោយ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​ដេក​តាក​ខាង​មុខ តែ​ម្នាក់ឯង ដោយ​ម្តាយ​នាង​ដេក​នៅ​ខាងក្នុង​ផ្ទះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ដោយ​ឃើញ​ឱកាសល្អ​ខ្លួន​ក៏​លប​ទៅ​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​រង​គ្រោះ​រហូត​បាន​ស​ម្រេ​ក្នុង​១​យប់ គឺ​សម្រេច​ចំនួន​០២​ដង ។ ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​កំពុង​ដេក ហើយ​ម្ដាយ​ជន​រង​គ្រោះ​សម្រាន្ត​នៅ​ក្នុងផ្ទះ​ពេល​ព្រឹក​ឡើងខ្លួន​ធ្វើ​ហាក់ដូចជា មិន​មានរឿង​អ្វី​កើតឡើង​រហូត​ដល់​ពេល​ហូប​បាយ​ថ្ងៃត្រង់​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា ជនសង្ស័យ​មក​ធ្វើ​ផ្ទះ​អោយ​គាត់​នៅ​យប់​ថ្ងៃ​កើតហេតុ​គាត់​សម្រាន្ត​នៅ​ក្នុងផ្ទះ​ដោយ​មិនដឹង​ថា កូន​ដែល​ដេក​នៅ​រាន​ខាង​មុខ​ត្រូវ​ជាង​ចាប់រំលោភ​នោះ​ទេ រហូត​ដល់​ព្រឹក​ឡើង​ទើប​ដឹង​ការ​ពិត ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

លោក​វរសេនីយ៍ឯក​ប៊ុត ប៊ុ​ន​ធឿ​ប អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ក់បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣ មក​រា ២០១៩​ថា កាលពី​យប់​ថ្ងៃ​ទី​២ មក​រា មាន​ករណី​រំលោភ​សេព​សន្ធ​វៈ​បាន​សម្រេច​មួយ​បាន​កើតឡើង​ដែល​បង្ក​ដោយ​ជនសង្ស័យ​ខាងលើ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ​ស្រុក​ឱ​រ៉ា​ល់ ដើម្បី​បន្ត​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]