អង់គ្លេស៖ ក្លិបបាល់ទាត់ Manchester United បានតែងតាំងលោក Ole Gunnar Solskjaer ជាគ្រូបង្វឹកបណ្តោះអាសន្ន បន្ទាប់ពីក្លិបបានសម្រេចចែកផ្លូវគ្នាជាមួយលោក Jose Morinho កាលពីខែធ្នូកន្លងមក  ព្រោះគេសង្កេតឃើញ  Man UTD ហាក់ធ្វើមិនបានល្អឡើយសម្រាប់ការប្រកួត EPL ដោយធ្លាក់រហូតដល់ទៅចំណាត់ថ្នាក់លេខ ១០ នៅពាក់កណ្តាលតារាង ។

ដោយសង្កេតឃើញពីការធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ក្លិបក៏បានសម្រេចចិត្តបញ្ចប់កុងត្រាជាមួយគ្រូបង្វឹករហស្សនាម “The Special One” ហើយតែងតាំងលោក Solskjaer ជាគ្រូបង្វឹកបណ្តោះអាសន្នតែម្តង។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រោមការដឹកនាំរបស់បុរសសញ្ជាតិណកវេ រូបនេះ Manchester United បានកែប្រែមុខមាត់ថ្មីដោយបានទទួលជ័យជម្នះ ៤ប្រកួតជាប់ៗគ្នា និងបន្ថយគម្លាតពិន្ទុពីក្រុម Top 4 ឱ្យនៅសល់តែ ៦ពិន្ទុប៉ុណ្ណោះ ។

បន្ទាប់ពីភាពជោគជ័យ ៤ ប្រកួតជាប់គ្នាជូនក្លិបលោក Solskjaer បាននិយាយប្រាប់អ្នកកាសែតថា ៖ "លោកមិនចង់ចាកចេញពី Man UTD ឡើយ"។ លោកបានបន្តថា "យើងអាចរកជ័យជម្នះ៤ប្រកួតជូនក្លិប ហើយយើងក៏អាចរកជ័យជម្នះសម្រាប់ក្លិបបន្តទៀតផងដែរ" ។ 

គួរបញ្ជាក់ផងដែរថា ជ័យជម្នះទាំងបួនប្រកួតក្រោមការដឹកនាំរបស់លោក Ole រួមមាន ៖

- Manchester United 5-1 Cardiff City

- Manchester United 3-1 Huddersfield Town

- Manchester United 4-1 Bournemouth

- Manchester United 2-0 Newcastle 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]