ចិន៖  ការស្វែងរកគូស្រករជារឿងដ៏ពិបាកបំផុតសម្រាប់កម្លោះៗនៅប្រទេសចិន។ វាដូចជាការប្រកួតប្រជែងដ៏ស្វិតស្វាញមួយអីចឹងសម្រាប់មនុស្សប្រុសទាំងអស់។

ប្រទេសចិនសព្វថ្ងៃមានកំណើនប្រជាជនប្រុសច្រើនជាងមនុស្សស្រីដល់ទៅ៣៣លាននាក់ឯណោះ។ នេះយោងតាមការសិក្សាស្រាវជ្រាវរបស់ World Economic Forum ។ 

ដោយសារមូលហេតុខាងលើនេះហើយ ទើបរដ្ឋាភិបាលចិនសម្រេចចិត្តបើកសាលារកគូស្រករសម្រាប់មនុស្សប្រុស ដើម្បីបង្រៀនពួកគេអំពីតិចនិកទាក់ចិត្តមិត្តនារីៗមកធ្វើជាសង្សារ។

ក្នុងវគ្គរកគូស្រករ

ក្នុងថ្ងៃបើកវគ្គដំបូងគេឃើញមានមនុស្សប្រុសនៅលីវជាច្រើនចុះឈ្មោះចូលរៀនវគ្គខ្លីៗតាមប្រព័ន្ធអនឡាញ ក៏ដូចជាអនុវត្តផ្ទាល់ជាមួយនឹងគ្រូជំនាញៗប្រចាំសាលាផងដែរ។

ក្នុងការចូលរៀននេះទៀតសោត អ្នកជំនាញនៅសាលានឹងបង្រៀនកម្លោះៗចិនទាំងអស់នោះ ឲ្យចេះវិធីសាស្ត្រទាក់ទងមិត្តនារីៗ ធ្វើឲ្យគេចាប់អារម្មណ៍ និងរក្សាទំនាក់ទំនងគូសេ្នហ៍ឲ្យបានយូរអង្វែង

ចំណែកឯតារាងតម្លៃវិញគឺ៣០ដុល្លារសម្រាប់វគ្គអនឡាញ។ រីឯការអនុវត្តផ្ទាល់ ជាមួយអ្នកជំនាញនៅសាលាដោយផ្ទាល់វិញមានតម្លៃរហូតដល់ ៤៥០០ដុល្លារ

ករណីដែលកម្លោះទាំងអស់នោះបរាជ័យ ឫនៅតែមិនអាចរកសង្សារបាន  ខាងសាលានឹងចេញសងលុយវិញ ឫបង្ហាត់ពួកគេម្តងទៀត។

មូលហេតុដែលរដ្ឋាភិបាលចិនសម្រេចបង្កើតសាលារកគូស្រករនេះឡើងព្រោះពួកគេចង់កាត់បន្ថយកំណើនមនុស្សប្រុសដែលនៅលីវ  ចង់ឲ្យពួកគេមានគូស្នេហ៍នឹងគេ  បញ្ជៀសបទល្មើសផ្លូវភេទនិងអស្ថេរភាពសង្គម៕

មានវីដេអូនៅខាងក្រោម៖ 

ក្នុងវគ្គរកគូស្រករ
ក្នុងវគ្គរកគូស្រករ
ក្នុងវគ្គរកគូស្រករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]