បរទេស៖ ក្រោយពីជោគជ័យនៅ Champions League ៣រដូវកាលជាប់ៗគ្នា អ្នកចាំទី Keylor Navas ហាក់មិនសូវសប្បាយចិត្តឡើយសម្រាប់ការរួមរស់ជាមួយ Real Madrid ។ ស្រាប់តែពេលថ្មីៗនេះមានការលេចធ្លាយដំណឹងថា Arsenal កំពុងចង់បានរូបគេមកកាន់ទឹកដីអង់គ្លេសនៅរដូវកាលនេះផងដែរ។ បើយោងតាម Diario Sport ក្លិប Arsenal បានត្រៀមលុយ ១៨លានដុល្លារសម្រាប់នាំយកអ្នកចាំទីរូបនេះមកកាន់ទឹកដី Emirate Stadium ។

អ្នកចាំទីសញ្ជាតិ កូស្តា-រីការូបនេះបានបង្ហាញពីភាពមិនសប្បាយចិត្ត សម្រាប់ការដាក់ឱ្យខ្លួនស្ថិតនៅកៅអីបម្រុងជាច្រើនប្រកួត បន្ទាប់ពីការមកដល់របស់អ្នកចាំទីសញ្ជាតិប៊ែលហ្សិក Thibaut Courtois ។

គួរបញ្ជាក់ថា Keylor Navas បានឈ្នះពានរង្វាន់ចំនួន ១២ ជាមួយ Real Madrid បន្ទាប់ពីចូលរួមជាមួយអធិរាជស Real Madrid កាលពីឆ្នាំ ២០១៤៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]