កូរ៉េខាងត្បូង៖ ទោះបីជាថ្មីៗនេះ ក្រុមចម្រៀងកំពុងល្បីឈ្មោះ Blackpink បានកំពុងតែជួបនឹង ព័ត៌មានបែកធ្លាយទាក់ទងស្នេហាជាមួយនឹង Kai សមាជិកក្រុម EXO ក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថាប្រជាប្រិយភាពរបស់ ក្រុមចម្រៀងនារីមួយនេះ មិនបានថមថយអ្វីបន្តិចឡើយ ពោលគឺមានតែកើនឡើងទ្វេដង ថែមទាំងការងារនៅបរទេសធំៗ មួយចំនួនកំពុងតែតម្រង់ជួរ រត់មករកថែមទៀតផង។

ជាក់ស្តែង តាមរយៈព័ត៌មានផ្លូវការ ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ បានឲ្យដឹងថា Blackpink ត្រូវបានស្ថាបនិកអ្នកជារៀបចំកម្មវិធីប្រគំតន្រ្តីធំបំផុត «Coachella» បានមកអញ្ចើញពួកគេដល់ប្រទេសកូរ៉េ ដើម្បីទៅសម្តែងនៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏ធំមួយនេះ នៅឯសហរដ្ឋអាមេរិក ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះ និងមានវត្តមានតារាល្បីឈ្មោះជាច្រើនចូលរួម ដូចជា Ariana Grande Dj Snakeជាដើមផងដែរ ។

ស្ថាបនិកអ្នកជារៀបចំកម្មវិធីប្រគុំតន្រ្តីធំបំផុត «Coachella» ជាមួយBlackpink
កម្មវិធីប្រគុំតន្រ្តីធំ «Coachella»

មិនតែប៉ុណ្ណោះ នាពេលប្រគំតន្រ្តីទេសចរណ៍ផ្ទាល់ខ្លួនរបស់Blackpink ដែលនឹងត្រូវប្រារព្ធឡើង ចំនួន៧ប្រទេស នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនរថយន្តល្បីឈ្មោះ KIA ក៏បានប្រកាសធ្វើជាដៃគូសហការ ដោយឲ្យ Blackpink ក្លាយជាតំណាងរបស់រថយន្តមួយនេះ និងឧបត្ថម្ភរថយន្តទំនើបសេរ៊ីចុងក្រោយបង្អស់របស់ KIA ឲ្យ Blackpink ធ្វើដំណើរក្នុងកំឡុងពេលដែលពួកគាត់ធ្វើការប្រគុំតន្រ្តី World Tour ចំនួន៧ប្រទេស ដូចជានៅទីក្រុង បាងកក ហុងកុង សិង្ហបុរី ឥណ្ឌូនេស៊ី រួមទាំងទីក្រុងជាច្រើនទៀតផងដែរ។ ហើយនិងជួបជាមួយអតិថិជននៅទូទាំងពិភពលោក តាមរយះវីដេអូផ្សព្វផ្សាយពិសេសជាមួយសមាជិក BLACKPINK នៅសាលប្រគំតន្រ្តីថែមទៀតផង៕ 

BLACKPINK
កាលវិភាគប្រគុំតន្រ្តីរបស់ BLACKPINK
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]