អាមេរិក៖ ម្ចាស់ហាងធ្វើក្រចកមួយកន្លែងនៅក្នុងទីក្រុងឡាសវេហ្គាស ត្រូវស្លាប់យ៉ាងអណោចអធ័ម បន្ទាប់ពីដេញតាមចាប់ភ្ញៀវដែលជំពាក់លុយ ៣៥ ដុល្លារ

សាក្សីនៅក្នុងហាងធ្វើក្រចក Crystal Nails បានរាយការណ៍ថា មានភ្ញៀវស្រីម្នាក់ បានរត់ចេញពីហាងភ្លាមៗ បន្ទាប់ពីនាងគ្មានលុយបង់។

ជនរងគ្រោះដែលជាម្ចាស់ហាងឈ្មោះ Ngoc Nguyen ត្រូវបានភ្ញៀវស្រីម្នាក់ជិះឡានបំបុក បន្ទាប់ពីដេញចាប់នាង។ 

រូបភាពនៅកន្លែងកើតហេតុ

ក្រោយមកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលគ្រូពេទ្យបានបញ្ជាក់ថា នាងបានបាត់បង់ជីវិតទៅហើយនៅវេលាម៉ោងប្រមាណ ៤:៤០នាទីរសៀលម៉ោងក្នុងតំបន់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។

ខាងសមត្ថកិច្ចបានបញ្ជាក់ថានេះជារឿងក្តី «មនុស្សឃាត» សុទ្ធសាធ ព្រោះជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែង។

គួរឱ្យដឹងថាជនរងគ្រោះ Ngoc មានអាយុ ៥១ ឆ្នាំ មានកូនស្រី ៣ នាក់ និងចៅប្រុសស្រី ២ នាក់។

ប្តីរបស់ជនរងគ្រោះលោក Sonny Chung បាននិយាយថា៖

«ប្រពន្ធខ្ញុំបានរត់ចេញទៅ និងព្យាយាមបញ្ឈប់នាង ក្រោយមកនាងក៏ត្រូវស្រីម្នាក់នោះជិះឡានបំបុកយកតែម្តង ព្រោះតែលុយ ៣៥ ដុល្លារ។ ខ្ញុំព្យាយាមតាមដែរ តែតាមមិនទាន់។»

យ៉ាងណាមិញ ប៉ូលិសបានរាយការណ៍ថា ជនសង្ស័យនោះជាស្រ្តីជនជាតិស្បែកសដែលមានវ័យខ្ទង់ ២០ឆ្នាំ ហើយបច្ចុប្បន្នប៉ូលិសកំពុងតាមចាប់ខ្លួនជនសង្ស័យនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ជនរងគ្រោះ Ngoc Nguyen
ហាងធ្វើក្រចក Crystal Nails
ជនរងគ្រោះ និងស្វាមី
ហាងធ្វើក្រចក Crystal Nails

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]