អង់គ្លេស៖​ អ្នកចាត់ការក្លិប Liverpool លោក Jurgen Klopp បាននិយាយថា Man City នៅតែជា “ក្រុមល្អបំផុតមួយ” នៅមុនជំនួបដ៏ជក់ចិត្តនៅចុងសប្តាហ៍ឈានចូលមកដល់ ។ ក្រុមហង្សក្រហម Liverpool នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Manchester City នៅកីឡដ្ឋាន ETIHAD  វេលាម៉ោង ៣ទាបភ្លឺថ្ងៃស្អែកនេះផងដែរ ។

វាមិនមែនជារឿងថ្មីនោះទេសម្រាប់ពិភពបាល់ទាត់ ដែលអ្នកចាត់ការទូទៅតែងបង្ហើរសម្តីក្នុងន័យដាក់ខ្លួន និងជាយុទ្ធសាស្ត្រមុនការប្រកួតមកដល់។ លោក Klopp បាននិយាយថា "ការប្រកួតនេះជាការប្រកួតដ៏លំបាកមួយ ក្នុងចំណោមការប្រកួតដ៏លំបាកជាច្រើន ដែលតែងកើតមានឡើងនៅក្នុងបាល់ទាត់សម័យថ្មីនេះ" ។ លោកក៏បានបន្តថា "យើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតទល់នឹងក្រុមខ្លាំង ដែលមានអ្នកចាត់ការដ៏អស្ចារ្យលំដាប់ពិភពលោកម្នាក់" ។

គួរឱ្យដឹងផងដែរថា Liverpool បច្ចុប្បន្នស្ថិតនៅកំពូលតារាង Premier League ដោយមាន ៥៤ពិន្ទុ តាមពីក្រោយដោយ Spur មាន ៤៨ពិន្ទុ និង Mancherster City មាន ៤៧ពិន្ទុ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]