ស្ត្របេរី ជាផ្លែឈើនាំចូលដែលបច្ចុប្បន្នងាយរកទិញ និងមានតម្លៃធូរថ្លៃទៀតផង។ រសជាតិជូរអែមរបស់វាធ្វើឲ្យផ្លែឈើនេះ ល្អសម្រាប់លាងមាត់ក្រោយបរិភោគអាហាររួច និងបំបាត់អាការវិលមុខជាដើម។  វាក៏ជាប្រភពនៃផ្លែឈើសំបូរសារធាតុចិញ្ចឹមយ៉ាងសំបូរបែប រាប់តាំងពីវីតាមីន សារធាតុរ៉ែ និងសារធាតុសរសៃជាដើម។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពមួយចំនួន ទទួលបានពីការហូបផ្លែស្ត្របេរី៖

១. ល្អសម្រាប់សុខភាពភ្នែក

ផ្លែស្ត្របេរីជាប្រភពនៃវីតាមីន A យ៉ាងច្រើន ដែលសរីរាង្គភ្នែកយើងត្រូវការជាចាំបាច់ សម្រាប់កោសិការេទីនទទួលយកពន្លឺនៃភ្នែក។ វាចូលរួមចំណែកដល់ការការពារស្រទាប់ករនេនៃភ្នែក និងការពារពីហានិភ័យនៃការបង្កជំងឺភ្នែកជាច្រើនរាប់តាំងពី ជំងឺឡើងបាយក្នុងភ្នែក បញ្ហាព្រិលភ្នែក និងបញ្ហាចុះខ្សោយភ្នែកជាដើម។

ដូច្នេះបំពេញរបបអាហារជាមួយផ្លែស្រ្តបេរី ដើម្បីសុខភាពភ្នែករបស់លោកអ្នក។

រូបតំណាង

២. ប្រឆាំងនឹងជំងឺមហារីក

ការស្រាវជ្រាវបានឲ្យដឹងថា សារធាតុពិសេសម្យ៉ាងទទួលបានពីផ្លែស្ត្របេរី មានឥទ្ធិពលប្រឆាំងការវិវឌ្ឍន៍នៃកោសិកាមហារីក តាមរយៈការរាំងស្ទះពុំឲ្យកោសិកាមហារីកធ្វើការបង្កបង្កើត ហើយបញ្ឈប់សកម្មភាពនៃការរីកលូតលាស់របស់វា។ 

រូបតំណាង

៣. ប្រភពនៃសារធាតុមង់កាណែស

អ្នកដឹងទេថា ផ្លែស្ត្របេរីបានផ្តល់ឲ្យនូវសារធាតុមង់កាណែសយ៉ាងច្រើនសំបូរបែប ដែលសារធាតុនេះជាតម្រូវការយ៉ាងសំខាន់របស់ប្រព័ន្ធប្រសាទ និងសុខភាពខួរក្បាល។  ការសិក្សាមួយចំនួនបានរកឃើញថា សារធាតុមង់កាណែស មានឥទ្ធិពលប្រឆាំងនឹងជំងឺប្រព័ន្ធប្រសាទមួយចំនួនដូចជា ជំងឺ Parkinson’s និង Epilepsy ដែលសុទ្ធសឹងទាក់ទងទៅនឹងការបញ្ជានៃខួរក្បាលក្នុងការធ្វើចលនារាងកាយ។

រូបតំណាង

៤. ជាប្រភពនៃវីតាមីនC

វីតាមីនC បានជួយពង្រឹងប្រព័ន្ធការពាររាងកាយយើងទប់ទល់នឹងពពួកមេរោគទាំងឡាយ  និងកាត់បន្ថយហានិភ័យនៃការបង្ករោគ។

ការសិក្សាមួយចំនួនបានរកឃើញថា ការរួមបញ្ចូលវីតាមីនCក្នុងបរិមាណ៥០០មីលីក្រាមជារៀងរាល់ថ្ងៃ បានចូលរួមចំណែកកាត់បន្ថយហានិភ័យយ៉ាងច្រើននៃជំងឺទាក់ទងនឹងបេះដូងដូចជា ជំងឺក្រិនរឹងសរសៃឈាម ជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

កត្តាទាំងនេះក៏ដោយសារឥទ្ធិពលវិជ្ជមានរបស់វីតាមីនC ក្នុងការកាត់បន្ថយការប្រមូលផ្តុំនៃពពួកសារធាតុខ្លាញ់ កូលេស្តេរ៉ុលមិនល្អ ដែលមាននៅតាមបណ្តោយសរសៃឈាម។ ផលវិជ្ជមាននេះជាកត្តាដ៏ចំបងក្នុងការប្រឆាំងនៃការវិវឌ្ឍន៍ជំងឺបេះដូងនេះឯង។

វាបានដើរតួនាទីជំរុញដល់ការផលិតអរម៉ូនមេឡានីន ដែលសុទ្ធសឹងមានតួនាទីដូចជា រនាំងការពារកោសិកាស្បែកពីការខូចខាត ដោយសារឥទ្ធិពលខាងក្រៅដូចជាសារធាតុគីមីក្នុងបរិស្ថាន ទឹក ខ្យល់ និងជាពិសេសកាំរស្មីស្វាយអ៊ុលត្រានៃព្រះអាទិត្យ។

ដូច្នេះបំពេញតម្រូវការវីតាមីនC ជាមួយនឹងផ្លែស្ត្របេរីដើម្បីសុខភាពរបស់លោកអ្នក៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]