រុស្ស៊ី៖ យ៉ាងហោចណាស់មនុស្ស ១៣នាក់បានរងរបួស បន្ទាប់ពីហេតុការណ៍បាក់ស្ពានឈើមួយកន្លែង មានទីតាំងក្នុងឧទ្យាន Groky ស្ថិតចំកណ្តាលបេះដូងនៃទីក្រុងម៉ូស្គូ ក្នុងអំឡុងថ្ងៃឆ្លងឆ្នាំសកល។

ស្ពានឈើខាងលើ

យោងតាមវីដេអូឃ្លីបរបស់បុ៉ស្តិ៍ទូរទស្សន៍ល្បីមួយក្នុងប្រទេសរុស្ស៊ីបានបង្ហាញឲ្យឃើញពីទិដ្ឋភាពជាក់ស្តែង នៅពេលដែលមនុស្សម្នាជាច្រើននាក់កំពុងឈរត្រៀបត្រាគ្នា ច្រៀងបទគោរពទង់ជាតិរុស្ស៊ី។ ខណៈពេលដែលច្រៀងមិនទាន់ចប់ស្រួលបួលផង ស្រាប់តែស្ពានឈើក្នុងសួនច្បារខាងលើបានបាក់ស្រុត ធ្លាក់មនុស្សជាច្រើននាក់ចុះមកដីតែម្តង។

យោងតាមសារព័ត៌មាន Metro ចេញផ្សាយថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា លោក Sergei Sobyanin ដែលជាអភិបាលក្រុងម៉ូស្គូបានចេញសេចក្តីប្រកាសដកតំណែងអ្នកគ្រប់គ្រង​ឧទ្យាន Gorky ភ្លាមៗតែម្តង បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង។ 

គួរបញ្ចាក់ថា ឧទ្យាន Groky  ជាកន្លែងកម្សាន្តដ៏ល្បីនិងពេញនិយមមួយក្នុងទីក្រុងម៉ូស្គូ។ ចំណែកស្ពានឈើដែលបាក់ស្រុតមានប្រវែងសរុប ៣០៤ ម៉ែត្រ ធ្វើឡើងសម្រាប់ឲ្យភ្ញៀវទេសចរឆ្លងពីត្រើយម្ខាងទៅកន្លែងជិះស្គីទឹកកកក្នុងសួនច្បារ។ 

មិនតែប៉ុណ្ណោះ អភិបាលក្រុងម៉ូស្គូក៏បានសន្យាផ្តល់ប្រាក់លើកទឹកចិត្តចន្លោះពី ៣៥០០ ទៅ ៧៦០០ដុល្លារ ទៅជនរងគ្រោះទាំងអស់ជា​ថ្លៃ​សងការ​រង​របួស៕

មានវីដេអូនៅខាងក្រោម៖ 

ស្ពានឈើខាងលើ
ស្ពានឈើខាងលើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]