ភ្នំពេញ៖ ទីផ្សារសិល្បៈរបស់ម្ចាស់ពានរង្វាន់The Voice Kids រដូវកាលទី១ និង២ ពេជ្រ ថៃ និង ទេព ពិសិដ្ឋ ហាក់ដូចជាមានសន្ទុះខ្លាំងឡើងជាលំដាប់គួរឲ្យកត់សម្គាល់ ដែលបានលេចមុខនៅក្នុងការប្រគុំតន្រ្តីឆ្លងឆ្នាំនានា ជាច្រើនរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

តួយ៉ាង ចាប់តាំងពីពួកគេទាំង២បានក្លាយជាម្ចាស់ពានរង្វាន់ ដូចជាមិនធ្លាប់ និងកម្របានឃើញពួកគេបានឡើងច្រៀងបញ្ចេញសមត្ថភាពសម្លេងរួមគ្នា នៅលើឆាកតន្រ្តីធំៗតែម្តង។ តែជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចមុខតារាវ័យក្មេងទាំង២ដួង បានឡើងឆាកច្រៀងរួមគ្នាជាលើកដំបូង នៅក្នុងបទចម្រៀងជាច្រើនបទ ដើម្បីបម្រើអារម្មណ៍ដល់អ្នកទស្សនា។

នៅក្នុងនោះដែរ ការបញ្ចេញសម្លេងរបស់អ្នកទាំង២ក៏ស៊ីជម្រៅ មានភាពស៊ីចង្វាក់គ្នា ធ្វើឲ្យអ្នកគាំទ្រដែលទស្សនានៅទីនោះផ្ទាល់ពេញចិត្តយ៉ាងខ្លាំង ជាពិសេសនូវកាយវិការដែលធ្វើឲ្យអ្នកទស្សនា កាន់តែចង់មើលខ្លាំងឡើង។

ទន្ទឹមនឹងការឡើងច្រៀងរួមគ្នាលើកទី១នេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានដឹងពីសមត្ថភាពដ៏ល្អរបស់អ្នកទាំង២ ដែលពិតជាសាកសមនឹងម្ចាស់ពានរង្វាន់តែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ពេជ្រ ថៃ ម្ចាន់ពានរង្វាន់រដូវកាលទី១
ទេព ពិសិដ្ឋ ម្ចាន់ពានរង្វាន់រដូវកាលទី២
ទេព ពិសិដ្ឋ និងពេជ្រ ថៃ ច្រៀងរួមគ្នា
ទេព ពិសិដ្ឋ និងពេជ្រ ថៃ ច្រៀងរួមគ្នា
ទេព ពិសិដ្ឋ និងពេជ្រ ថៃ ច្រៀងរួមគ្នា
ទេព ពិសិដ្ឋ និងពេជ្រ ថៃ ច្រៀងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ