តាមប្រភពពត័មានបានអោយដឹងថា ដោយសារតែមានបញ្ហា រឿងប្រាក់ខែរបស់ អ្នកធ្វើការ សំអាតក្រុង ធ្វើអោយ អ្នកធ្វើការទាំងអស់ ឈប់ធ្វើការ អោយបានយកសំរាមមកចោលពាសពេញ ផ្លូវ នៅឯ ប្រទេសចិន។ តាមសម្តីរបស់ អ្នកសម្អាតម្នាក់បាននិយាយថា ពួកគេខំធ្វើការទាំងថ្ងៃទាំងយប់ដោយគ្មាន គិតពីការនឿយហត់ ប៉ុន្តែថៅកែក្រុមហ៊ុន មិនបានគិតគូរ ដោះស្រាយប្រាក់ខែដល់ ពួកគេអោយបានគ្រប់គ្រាន់ទេ។ តាមសម្តីរបស់​អ្នកសម្អាតម្នាក់ទៀត បានបន្ថែមថា ពួកគេត្រូវការប្រាក់ដើម្បី ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ បើសិនជាថៅកែមិន បានបើកប្រាក់ខែអោយគ្រប់គ្រាន់ទេ តើអោយពួកគេរស់យ៉ាងម៉េចទៅ? ចំណែកឯប្រជាជន ដែលរស់នៅតាមដងផ្លូវ ក៏បានរអ៊ូថា សំរាមដែលពួកគេចោលមានក្លិនស្អុយ ខ្លាំងណាស់ សូមអោយថោកែក្រុមហ៊ុន ដោះស្រាយបញ្ហានេះអោយ កាន់តែឆាប់ទើបល្អ។

ដោយ ៖ អម្រិត

រៀបចំដោយ ៖ ខ្មែរឡូត

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះអ្នកធ្វើការបោសសំអាតទាំងនេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]