ជប៉ុន៖ កាលពីថ្ងៃច័ន្ទកន្លងទៅ កីឡាករមុខឌឺ Floyd Mayweather បានផ្តួលកីឡាករដ៏ល្បីប្រចាំប្រទេសជប៉ុន Tenshin Nasukawa នៅទីក្រុងសៃតាម៉ា ប្រទេសជប៉ុន ត្រឹមតែរយៈពេល ៣ នាទីប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពេញអ៊ីនធើណេត។

រូបភាពក្នុងការប្រកួត

ក្នុងរយៈពេល ៣ នាទីនេះ Floyd រកបាន ៩ លានដុល្លារពីការប្រកួតនេះ តែអ្នកគាំទ្រវិស័យកីឡាប្រដាល់ជាច្រើននាក់ មានការរិះគន់ចំៗថាការប្រកួតនេះគឺគ្រាន់តែជា «ឆាកល្ខោន» ដើម្បីសម្តែងបោកយកលុយតែប៉ុណ្ណោះ។ ក្នុងនោះអតីតគូប្រកួតស៊ីសាច់ហុតឈាម Floyd មានដូចជា Manny Pacquiao និង Conor McGregor ក៏សម្តែងការមិនពេញចិត្តនៅលើបណ្តាញសង្គមផងដែរ។

គួរឱ្យដឹងផងដែរ កីឡាករសញ្ញាតិអាមេរិក Floyd Mayweather លោកវាយ ៥០ ដង ឈ្នះទាំង ៥០ ដង ផ្តួលគូប្រកួតឱ្យសន្លប់ចំនួន ២៧ ដង និងមិនដែលចាញ់សូម្បីតែមួយដង។ ចំណែកឯកីឡាករជប៉ុន Tenshin Nasukawa វិញ លោកវាយ ២៨ ដង ឈ្នះទាំង ២៨ ដង ផ្តួលគូប្រកួតឱ្យសន្លប់ចំនួន ២២ ដង ហើយទើបតែចាញ់លោក Floyd មួយដងកាលពីពេលថ្មីៗកន្លងទៅប៉ុណ្ណោះ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពក្នុងការប្រកួត
រូបភាពក្នុងការប្រកួត
រូបភាពក្នុងការប្រកួត
រូបភាពក្នុងការប្រកួត
Floyd Mayweather
Tenshin Nasukawa
សាររបស់ Conor សរសេរឌឺឌងដាក់ Floyd
សាររបស់ Pacquiao សរសេរឌឺឌងដាក់ Floyd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]