ភ្នំពេញ៖ រឿងរ៉ាវរបស់តារាចម្រៀងកញ្ញាទេព បូព្រឹក្ស ត្រូវបានបញ្ចប់ តែនៅឡើយតែចិត្តនាងមិនទាន់ស្ងប់នៅឡើយ ព្រោះថានៅមានមនុស្សមួយចំនួនបាននាំគ្នាសើចចំអក ក៏ដូចជាយករឿងទាំងនេះទៅធ្វើជាការលេងសើចសប្បាយទៅវិញ។

បន្ទាប់ពីរឿងមួយនេះបានបញ្ចប់ទៅ មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាចម្រៀងរូបនេះបានបញ្ចេញសារយ៉ាងសោកសៅនៅ លើបណ្តាញសង្គមផ្លូវការរបស់ខ្លួនកាលពីម្សិលមិញនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានអាណិតដល់រូបនាងយ៉ាងខ្លាំង ដែលបានមកជួបរឿងបែបនេះ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំងបែបនេះ។

ជាមួយគ្នានេះដែរ នាងបានរៀបរាប់យ៉ាងដូច្នោះថា៖«ខ្ញុំយល់ហើយ ហេតុអ្វីបានជាមនុស្សមួយចំនួនតូច នៅពេលដែលបាក់ទឹកចិត្តខ្លាំងរើសយកសេចក្តីស្លាប់ ហើយខ្ញុំក៏ស្គាល់ហើយ ដូចម្តេចដែលហៅថាជំងឺបាក់ទឹកចិត្ត និងស្រ្តេសនោះ ហើយខ្ញុំក៏រឹតតែយល់ច្បាស់នៅពាក្យថា មិនឲ្យតម្លៃមើលងាយប្រមាថយកទៅសើចលេងសប្បាយ»។

ក្រោយពីបានឃើញសារដ៏មានអត្ថន័យជ្រាលជ្រៅនេះ បានធ្វើឲ្យមហាជនជាច្រើនអាណិត និងបាននាំគ្នាចូលរួមលើកទឹកចិត្តដល់រូបនាងបន្តទៀតផងដែរ៕

កញ្ញាទេព បូព្រឹក្ស
កញ្ញាទេព បូព្រឹក្ស
កញ្ញាទេព បូព្រឹក្ស
កញ្ញាទេព បូព្រឹក្ស
កញ្ញាទេព បូព្រឹក្ស
កញ្ញាទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស