ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា ពេលវេលាថ្ងៃពិសេសរបស់តារាចម្រៀងប្រុស លោក នី រតនា និងគូដណ្ដឹងរូបស្រស់ ដែលកំពុងតែទន្ទឹងរង់ចាំ ក៏កាន់តែកៀកជិតមកដល់ ខណៈសល់ប្រហែលជាកន្លះខែទៀតតែប៉ុណ្ណោះ។

ដោយឡែក កាលពីយប់ម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងញញឹមស្រស់ លោក នី រតនា ដែលក្នុងនោះលោកក៏បានចំណាយពេលវេលា ដ៏ពិសេសមួយនេះជាមួយក្រុមគ្រួសារទាំងសងខាង និងជាពិសេស​ អនាគតភរិយារបស់លោកតែម្ដង។

ជាមួយគ្នានោះដែរ អ្វីដែលរឹតតែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គេបានសង្កេតឃើញអនាគតភរិយារបស់តារាប្រុស លោក នី រតនា បានSurpriseខួបដល់រូបលោក យ៉ាងផ្អែមល្ហែម មើលហើយពិតជាមានសុភមង្គលមែន។

ទន្ទឹមនឹងនោះដែរ ក៏មានអ្នកនិយមលេងបណ្ដាញសង្គម ដែលជាអ្នកគាំទ្រជាច្រើន ក៏បានចូលរួមសម្ដែងការអបអរសាទរ និងជាពិសេសក៏បានជូនពរ ដល់តារាចម្រៀងប្រុសរូបនេះ សម្រាប់ក្នុងថ្ងៃកំណើតក្នុងឆ្នាំនេះផងដែរ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

ខួប នី រតនា
ខួប នី រតនា
ខួប នី រតនា
ខួប នី រតនា
ខួប នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា