(ភ្នំពេញ​)៖​ បុរស​ម្នាក់​ទំនងស្រវឹង​ស្រា​បើក​រថយន្ត​ស៊េរី​ទំនើប​ជ្រុល ​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ម៉ូតូ​​ខ្ទាត​ទៅ​ប៉ះ​តូប​លក់​ងាវ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ​តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​។

ហេតុការណ៍នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​ឡើង​នៅ​វេលាម៉ោង​ជាង​១០យប់ ​ថ្ងៃ​ទី​០២ ខែ​មករា ​ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២៧១ កែង​មហាវិថី​ព្រះ​មុនីវង្ស​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

តាមប្រភព​ពត៌មាន​ពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកស៊េរីទំនើបមួយគ្រឿងម៉ាក​ Audi Q5 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-8186 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត ដោយក្នុងស្ថានភាពស្រវឹង លុះ​មក​ដល់កន្លែងកើតហេតុរថយន្តបង្កបានរេចង្កូតទៅបុករះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ-1028 ម្ចាស់ចត​ស្ងៀមពីក្រោយ រួចបន្តទៅបុកតុលក់ងាវបណ្តាលឲ្យរលំតុផ្ងារជើងឡើងលើ និងរប៉ាត់រប៉ាយពេញផ្លូវតែម្ដង។ ចំណែករថយន្តបង្កកល់ជាប់ជាមួយម៉ូតូ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ខាង​លើ ​បាន​ចុះ​មក​​ការ​ដោះស្រាយ​សង​សំណង ​ទៅ​ឲ្យ​ភាគី​ខាង​ម៉ូតូ និង​អ្នក​លក់​ងាវ​​ចំនួន​ទឹក​ប្រាក់​១២០០ដុល្លារ​អាមេរិក ​ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​តែ​ម្ដង​៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]